ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​សាទរ​វៀតណាម ដែល​ក្លាយជា​កន្លែង​ជួបគ្នា​រវាង​ត្រាំ និង គីម ជុង​អ៊ុន​
26, Feb 2019 , 12:06 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា និង ប្រធានាធិបតីវៀតណាម ឱបគ្នា។ រូបពីក្រសួងព័ត៌មាន
នាយករដ្ឋមន្រ្តីកម្ពុជា និង ប្រធានាធិបតីវៀតណាម ឱបគ្នា។ រូបពីក្រសួងព័ត៌មាន
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​ការ​សាទរ​នៅ​ចំពោះមុខ​លោក ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong)  ប្រធានាធិបតី​ថ្មី​របស់​វៀតណាម ដែល​វៀតណាម បានទទួល​ភារកិច្ច​ក្នុង​រៀបចំ​ជំនួប​កំពូល​របស់​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាចនុយក្លែ​អ៊ែរ​ទាំងពីរ គឺ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក គីម ជុង​អ៊ុន មេដឹកនាំកំពូល​កូរ៉េខាងជើង​។

 
​សម្តេច ហ៊ុន សែន និង​លោក ង្វៀន ហ្វ៊ូ​ជុង បាន​ជួបគ្នា​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។ ខ្លឹមសារ​នៃ​ជំនួប​រវាង​អ្នក​ទាំងពីរ ត្រូវបាន​លោក អ៊ាង សុផល្លែត ជំនួយការ​របស់​សម្តេច​ហ៊ុន សែន យកទៅ​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​។
 
​ខណៈពេល​នេះ លោក គីម ជុង​អ៊ុន កំពុងស្ថិត​ក្នុងប្រទេស​វៀតណាម ហើយ​លោក ដូ​ណា​ល់ ត្រាំ នឹង​ទៅដល់​ក្នុងថ្ងៃនេះ​។ ចំណែក លោក ង្វៀន ហ្វ៊ូ​ជុង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នឹង​រួសរាន់​ចេញទៅ​វៀតណាម​វិញ ក្នុងថ្ងៃនេះ​ផងដែរ​។
 
​សូមបញ្ជាក់ថា ជំនួប​លើក​ទី​១​របស់លោក​ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន គឺធ្វើឡើង​នៅ​សិង្ហ​បុរី​៕ 

Tag:
 ​ហ៊ុន សែន​
  Nguyen Phu Trong
© រក្សាសិទ្ធិដោយ thmeythmey.com