អត្ថបទពាណិជ្ជកម្ម
រៀបចំពិព័រណ៍«សម្ភារត្រៀមសម្រាលលើកទី២»បេប៊ីអោតឡេត ត្រៀមកម្មវិធីកាន់តែពិសេស ស្វាគមន៍អតិថិជន
× បេប៊ីអោតឡេត នឹងរៀបចំពិព័រណ៍សម្ភារត្រៀមសម្រាលជាលើកទី២ ចាប់ពីថ្ងៃទី ៨-១០ ខែមីនា នៅហាងបេប៊ីអោតឡេត សាខាកម្ពុជាក្រោម។ ចំពិព័រណ៍នេះ ចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់។
លោក វាលសុន ឃីម អគ្គនាយកគ្រប់គ្រងប្រតិបត្តិការ របស់បេប៊ីអោតឡេត បញ្ជាក់ថា ការរៀបចំ«ពិព័រណ៍សម្ភារត្រៀមសម្រាលជាលើកទី២»នេះ ដោយសារតែមើលឃើញពីតម្រូវការចាំបាច់របស់ អ្នកម្តាយ ថ្មីថ្មោង ក៏ដូចជាស្ត្រីកំពុងពពោះ ដែលត្រូវត្រៀមសម្ភារសម្រាលទុកមុន ដើម្បីស្វាគមន៍ទារកតូចរបស់ខ្លួន។ ហើយនេះក៏ជាលើកទី១ដែរ ដែលមានការរៀបចំពិព័រណ៍ នៅបេប៊ីអោតឡេត សាខាកម្ពុជាក្រោម គឺដើម្បីជាការតបនឹងសំណូមពរដ៏ច្រើនរបស់អតិថិជន ដែលស្នើឲ្យរៀបចំពិព័រណ៍នៅសាខាកម្ពុជាក្រោមនេះ។
តាមលោក វាលសុន ឃីម បេប៊ីអោតឡេត បានត្រៀមកម្មវិធីដ៏ពិសេសៗជាច្រើនដើម្បីទទួលស្វាគមន៍ដល់អតិថិជន ចូលរួមក្នុងពិព័រណ៍នេះ មានដូចជាការលក់បញ្ចុះតម្លៃ ការចែករំលែកពិសោធន៍ពីវេជ្ជបណ្ឌិតជំនាញ ទាក់ទងនឹងការថែទាំងផ្ទៃពោះ និងការថែទាំសុខភាពម្តាយ និងទារកជាដើម, ការលេងហ្គេមកម្សាន្តបានរង្វាន់ និងកម្មវិធីជាច្រើនទៀត។
ដើម្បីជ្រាបកាន់តែលម្អិត សូមអញ្ជើញទស្សនាកិច្ចសម្ភារវាងសារព័ត៌មានថ្មីៗ និងលោក វាលសុន ឃីម អគ្គនាយកគ្រប់គ្រងប្រតិបត្តិការ របស់បេប៊ីអោតឡេត ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com