ជាតិ
សង្គមជាតិ
អាជ្ញាធរ ឃាត់អ្នកបើករថយន្តធំ ដែលបើកបរខុសម៉ោងកំណត់ ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ រដ្ឋបាលរដ្ឋធានីភ្នំពេញបានបញ្ជាឲ្យសមត្ថកិច្ច ឃាត់អ្នកបើកបរ និងរថយន្តដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ នៅក្រោមស្ពានស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ទៅស្នងការនគរបាលជាតិរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ហើយ។ ការឃាត់អ្នកបើកបរនេះ ធ្វើឡើងក្រោយពីរូបគេបើក រថយន្តធុនធំ ខុសម៉ោងកំណត់ធ្វើចរាចរណ៍។
លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ រំឮកជាថ្មីដល់អ្នកបើកបររថយន្តធុនធំទាំងអស់ ឲ្យគោរពម៉ោងបើកបរ ដែលបានកំណត់ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
កន្លងមកសាលារាជធានីភ្នំពេញ ក៏ធ្លាប់បានហាមរថយន្តដឹកទំនិញធុនធំ និងរថយន្តកុងតឺន័រ ចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីម៉ោង ៥ភ្លឺ ដល់ម៉ោង ៩យប់ដែរ ប៉ុន្តែគេនៅតែសង្កេតឃើញថា អ្នកបើករថយន្តធុនធំមួយចំនួន មិនទាន់អនុវត្តបានត្រឹមត្រូវនៅឡើយទេ៕
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
Tag:
សាលាក្រុងភ្នំពេញ
រថយន្ត
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com