ជាតិ
បទសម្ភាសន៍
រថយន្ត
២៥ខេត្ត/រាជធានី
«​ជី​ផាត​» កើតចេញពី​ឈ្មោះ​តាជី​យាយ​ផាត​!​
26, Feb 2019 , 4:25 pm        
រូបភាព
កោះកុង (​ជី​ផាត​)៖ ឈ្មោះ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត កើតចេញពី​ឈ្មោះ​តាជី និង​យាយ​ផាត ដែលជា​អ្នក​មក​រស់នៅ​តំបន់​នេះ​មុនដំបូង​គេ​។ លោក រី សាំង​ប៊​ន មគ្គុទ្ទេសក៍​ទេសចរ​នៅ​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផា​តនៃ​ស្រុក​ថ្មបាំង ខេត្តកោះកុង បាន​បញ្ជាក់ថា តាម​ចាស់ៗ​និយាយ​តៗ​គ្នា​មក តំបន់​នេះ គេ​ដាក់ឈ្មោះ​តា​យាយ​ពីរ​នាក់ ដែល​មក​រស់នៅ​ទីនេះ គឺ​តាជី​និង​យាយ​ផាត​។ ដើមឡើយ​តំបន់​នេះ មិនមាន​ភូមិ​នោះទេ វា​ជា​ព្រៃ​ឫស្សី ហើយ​តាជី និង​យាយ​ផាត បានមក​កាប់ឆ្ការ លុះ​ពេលដែល​តា​យាយ​ទាំងពីរ​ស្លាប់ទៅ គេ​ក៏​យកឈ្មោះ​គាត់​ទាំងពីរ​មក​ដាក់​តែម្ដង ពោ​គឺ​គេ​ហៅ​តំបន់​នេះ​ថា «​ជី​ផាត​»​ចាប់តាំងពី​ពេលនោះ​មក​។


​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក រី សាំង​ប៊​ន មគ្គុទ្ទេសក៍​ទេសចរ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ដូចតទៅ​៖

 
«​ជី​ផាត​» ជា​តំបន់​ទេសចរណ៍ធម្មជាតិ ស្ថិតនៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​។ តំបន់ «​ជី​ផាត​» បាន​បង្កើតជា​សហគម​ន៍​អេកូ​ទេសចរណ៍​ជី​ផាត ក្នុង​ឆ្នាំ​២០០៧ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​ជួយ​បង្កើន​ការងារ និង​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​នេះ​។ ក្នុង​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មាន​ទេសភាព​ស្រស់ស្អាត ដែល​អមដោយ​សម្រស់​ទឹកជ្រោះ​, ការ​ជិះទូក​គយគន់​ថ្ងៃ​លិច​, អំពិលអំពែក និង​សត្វ​ស្លាប​តាម​ដងព្រែក​សមុទ្រ​, ល្អាង​ប្រចៀ​ង​, ទី​ឈ្វេងយល់​ពាង​បុរាណ និង​មឈូស​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​ផងដែរ​។ 

អត្ថបទទាក់ទង

 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com