ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ដកតំណែងឧត្តមសេនីយ៍ទោ ស៊ុយ វុឌ្ឍី មកជាមន្ត្រីវិញ រូបពីហ្វេសប៊ុកលោក ស៊ុយ វុឌ្ឍី
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតំណែងឧត្តមសេនីយ៍ទោ លោក ស៊ុយ វុឌ្ឍី ពីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ មកជាមន្ត្រីវិញ។ តាមរយៈសេចក្តីប្រកាសដែលចុះហត្ថលេខាដោយសម្ដេច ស ខេង កាលពីថ្ងៃទី១៥ កុម្ភៈ ដែលទើបបែកធ្លាយនៅថ្ងៃទី២៦ កុម្ភៈនេះ បានបញ្ជាក់ថា ការដកតំណែងលោក ស៊ុយ វុឌ្ឍី នេះ ក្រោមហេតុផលថា ឧត្តមសេនីយ៍ទោរូបនេះ បានប្រព្រឹត្តិល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពុំទាន់ទទួលបានព័ត៌មានច្បាស់ទេ ថា លោក ស៊ុយ វុឌ្ឍី បានប្រព្រឹត្តទង្វើអ្វី ទើបបណ្តាលខុសនឹងវិន័យនេះ។ យ៉ាងណា អ្នកនាំពាក្យរូបនេះ ពន្យល់ថា លោក ស៊ុយ វុឌ្ឍី ត្រូវបានដកដំណែងជាអនុប្រធាននាយកដ្ឋាន តែលោក នៅតែជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ដដែល៕
Tag:
ស ខេង
ស៊ុយ វុឌ្ឍី
© រក្សាសិទ្ធិដោយ thmeythmey.com