ជាតិ
សង្គមជាតិ
បារី​គេចពន្ធ​ជាង ១០០០​កា​តុង ត្រូវបាន​គយ​ប​ង្រា្ក​ប​បាន​នៅ​ខេត្ត​កែប​
27, Feb 2019 , 7:59 am        
រូបភាព
រូបភាព បានពីទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
រូបភាព បានពីទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
​ភ្នំពេញ​៖ បារី​គេចពន្ធ​សរុប ១, ១២៩​កា​តុង ត្រូវបាន​នាវាចរ​គយ​បង្ក្រាប និង​ចាប់បាន​ទូក​ដឹក​បារី​មួយគ្រឿង នៅ​ចន្លោះ​កោះ​ពោធិ៍ និង​កោះ​អាច​ម៌​សេះ ក្នុង​ខេត្ត​កែប​។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​២៥ កុម្ភៈ ការបង្ក្រាប​នេះ គឺជា​លើកដំបូង បន្ទាប់ពី​កម្ពុជា​ទទួលបាន​នាវា​ល្បាត​គយ​ចំនួន​ពីរ​គ្រឿង ពី​រដ្ឋាភិបាល​ជប៉ុន​។

 
​សូម​រម្លឹកថា នាវា​ល្បាត​គយ (Customs patrol boats) ពីរ​គ្រឿង​នេះ មានតម្លៃ​សរុប ៤,៥​លាន​ដុល្លារ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន ជូន​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​២៥ មករា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​គយ ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្រ និង​តំបន់ឆ្នេរ​កម្ពុជា ៕
 
 

Tag:
 ពន្ធ​
  បារី​
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com