ជប៉ុន​ផ្តល់​ថវិកា​ជិត​១​លាន​ដុល្លារ សម្រាប់​ជួយ​ដល់ ស​ល្យ​សាស្ត្រ​កុមារ និង​ការ​បោសសម្អាត​មីន​
ជាតិ
សង្គមជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជិត​១​លាន​ដុល្លារ សម្រាប់​ជួយ​ដល់ ស​ល្យ​សាស្ត្រ​កុមារ និង​ការ​បោសសម្អាត​មីន​
27, Feb 2019 , 8:59 am        
រូបភាព
រូបភាពពី​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា
រូបភាពពី​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថវិកា​ជិត​១​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយឥតសំណង​របស់​ជប៉ុន នឹង​ផ្តល់ជូន​ដល់​អង្គការ​ពីរ ដើម្បី​អនុវត្ត​លើ​គម្រោង ស​ល្យ​សាស្ត្រ​កុមារ​នៅ​ខេត្តក្រចេះ  និង​គម្រោង បោសសម្អាត​មីន នៅ​ខេត្តកំពង់ធំ​។


​បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា  ថវិកា​ចំនួន ៩២៥,៦៣០ ដុល្លារ​អាមេរិក នឹងត្រូវ​បែងចែក​ជា​ពីរ​ចំណែក​។ ថវិកា​ចំនួន​២៣៧,៦៦៦​ដុល្លារ​អាមេរិក ត្រូវ​ផ្ដល់​ឲ្យ​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​(FIDR) សម្រាប់​អនុវត្ត​គម្រោង​ស​ល្យ​សាស្ត្រ​កុមារ នៅ​ខេត្តក្រចេះ និង​មួយផ្នែក​ទៀត ផ្ដល់​ឲ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​(JMAS) នូវ​ទំហំ​ទឹកប្រាក់​៦៨៧,៩៦៤ ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​បោសសម្អាត​មីន​នៅក្នុង​ខេត្តកំពង់ធំ​។ 


 
​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា យល់ឃើញថា គម្រោង​ស​ល្យ​សាស្ត្រ​កុមារ​នៅ​ខេត្តក្រចេះ គឺជា​ការលើកកម្ពស់​ទៅលើ​ប្រព័ន្ធ​ស​ល្យ​សាស្ត្រ​កុមារ តាមរយៈ​ការបណ្តុះបណ្តាល​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​។ លើសពីនេះ អង្គការ​នឹង​ទាក់ទង ណែនាំ​ដល់​សហគមន៍ អ្នកជំងឺ និង​គ្រួសារ ដើម្បី​ទទួលបាន​ផ្នែក​អប់រំ​សុខភាព​។ ចំណែក គម្រោង​បោសសម្អាត​មីន គឺជា​ការរួមចំណែក​មួ​យ ក្នុងការ​ពង្រឹងសមត្ថភាព និង​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ CMAC ក្នុងការ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុវត្ថិភាព​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០០២ ជប៉ុន​បាន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាជាង​៣៦​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ចំនួន​១១៧ ដែល​គម្រោង​នីមួយៗ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​នៅក្នុង​ប្រទេស​កម្ពុជា​៕ 




 

Tag:
 ថវិកា​
 ​កុមារ​
 ​មីន​
 ​ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com