កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់​ឈ្នួល​ថ្លៃ​បំផុត​នៅ Chelsea៖ Kante ឈរ​លេខ​១ ខណៈ​អ្នកចាំទី Kepa នៅ​លេខ​រៀង​ទី​៤
26, Feb 2019 , 6:15 pm        
រូបភាព
ក្លិប Chelsea បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​នៅ​ដើមរដូវ​កាល ២០១៨-២០១៩ ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី​មួយចំនួន​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃៗ និង​ប្រាក់​ឈ្នួល​ខ្ពស់​។ បើ​ទោះ​មាន​កីឡាករ​ល្អៗ​រួច​ស្រាប់ ប៉ុន្តែ​លោក Maurizio Sarri នៅតែ​ត្រូវការ​សមាជិក​បន្ថែម​អំ​ឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡារ​លើក​ទី​២​កាលពី​ខែមករា​ដោយបាន​ខ្ចី​ជើង​ខ្សែប្រយុទ្ធ Gonzalo Higuain ពី Juventus​។​

​ក្រុម​រហស្សនាម​តោ​ខៀវ​បាន​បញ្ចេញ​ខ្ទង់ចំណាយ ១២៨​លាន​ផោន (១៦៥​លាន​ដុល្លារ​) នៅ​ដើមរដូវ​កាល ដើម្បី​នាំចូល​កីឡាករ​២​រូប​រួមមាន Jorginho ពី Napoli ក្នុងតម្លៃ ៧៣​លាន​ដុល្លារ និង អ្នកចាំទី Kepa Arrizabalaga ក្នុងតម្លៃ​កំណត់ត្រា ៩២​លាន​ដុល្លារ​ពី Athletic Bilbao​។ ក្រៅពីនោះ​ពួកគេ​ក៏បាន​ខ្ចី​ជើង​ខ្សែបម្រើ Mateo Kovacic ពី Real Madrid និង អ្ន​ចាំទី Rob Green ដោយ​គ្នាន​តម្លៃ​ផ្ទេរ និង​បញ្ចេញ​កីឡាករ​ខ្លះ​ផងដែរ​ដូចជា​លក់​អ្នកចាំទី Thibaut Courtois ទៅ​ឲ្យ Real និង Tiemoué Bakayoko ទៅ​ឲ្យ AC Milan ខ្ចី​ជើង​។​
 
​បើ​ទោះ​មាន​សមាសភាព​កីឡាករ​ល្អៗ​រួចហើយ​ក្តី​ប៉ុន្តែ Chelsea នៅតែ​បង្ហាញ​ទម្រង់​លេង​មិន​សមប្រកប​ដដែល​។ រហូតដល់​ទីផ្សារ​ដោះ​លើក​ទី​២​នៅ​ខែមករា​លោក Sarri បាន​ចរចា​ខ្ចី​ជើង​ខ្សែប្រយុទ្ធ Gonzalo Higuain ពី Juventus មកជួយ​ក្រុម​បន្ថែមទៀត ប៉ុ​ន្ត​បាន​បញ្ចេញ Alvaro Morata​ ​ឲ្យ AT-Madrid ខ្ចី​ជើង​វិញ​ដែរ​។​
 
​ការនាំ​ចូល​កីឡាករ​បន្ថែម​លើ​កីឡាករ​ដែលមាន​ស្រាប់​នោះ Chelsea នឹងត្រូវ​បង្កើន​ការចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ​សម្រាប់​រដូវ​កាល​នេះ​ដ៏​ច្រើន​ផងដែរ​។​
 
​បើតាម​ការវាយតម្លៃរ​បស់ Financial Fair Play (FFP) ក្លិប​ដែលមាន​មូលដ្ឋាន​នៅក្នុង​ឡុង​ដ៍​នឹង​ចំណាយ​ប្រាក់​៣១៩០៣៧០​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្តាហ៍​សម្រាប់​ថ្លៃ​ពលកម្ម​ទៅលើ​កីឡាករ​ទាំង​២៣​នាក់​គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ​។ Chelsea ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​បន្ទាប់ពី Manchester United, Manchester City និង Liverpool ក្នុងនាម​ក្លិប​ដែល​ចំណាយ​ប្រាក់​ឈ្នួល​ច្រើនជាងគេ​នៅ Premier League​។​
 
​ក្នុងចំណោម​កីឡាករ​ទាំងអស់​របស់ Chelsea ខ្សែបម្រើ​សញ្ជាតិ​បារាំង N’Golo Kanté ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​ថ្លៃ​ជាងគេ​រហូតដល់ ៣៨​ម៉ឺន​ដុល្លារ​អាមេរិក​ក្រោយ​យល់ព្រម​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២១​។  Gonzalo Higuain ដែល​ទើប​នាំចូល​នៅ​ខែមករា នៅ​លេខ​រៀ​ទី​២ ទទួលបាន​ប្រាក់​ឈ្នួល​ជាង​៣៥​ម៉ឺន​ដុល្លារ​អាមេរិក តាម​ពីក្រោយ​ដោយ​ខ្សែបម្រើ​ឆ្នើម Edin Hazard (២៥៨០០០​ដុល្លារ​អាមេរិក​) និង​អ្នកចាំទី Kepa Arrizabalaga (២៥​ម៉ឺន​ដុល្លារ​អាមេរិក​)​។​
អត្ថបទទាក់ទង
 
​ខាងក្រោម​នេះ​ជាតា​រាង​ថ្លៃឈ្នួល​កីឡាករ​ទាំង​២៣​រូប​របស់ Chelsea សម្រាប់​រដូវ​កាល​នេះ​គិត​ចាប់ពី​ខែមករា​ឆ្នាំ​២០១៩​នេះ​តទៅ​៖
 






Tag:
 បាល់ទាត់​
  Chelsea
  ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com