ចុះ​ពី​ម៉ូតូ ត្រូវ​វែក​ព្រៃ​ឫស្សី​ដើរ​ឡើង​ភ្នំ​៣០០​ម៉ែត្រ ទើប​ឃើញ​«​ពាង​និង​មឈូស​បុរាណ​»​នៅ​ជី​ផាត​ [ភាគ២]
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រថយន្ត
វីដេអូ
២៥ខេត្ត/រាជធានី
ចុះ​ពី​ម៉ូតូ ត្រូវ​វែក​ព្រៃ​ឫស្សី​ដើរ​ឡើង​ភ្នំ​៣០០​ម៉ែត្រ ទើប​ឃើញ​«​ពាង​និង​មឈូស​បុរាណ​»​នៅ​ជី​ផាត​ [ភាគ២]
27, Feb 2019 , 2:34 pm        
រូបភាព
​កោះកុង (​ជី​ផាត​)៖ បន្ទាប់ពី​ធ្វើដំណើរ​តាម​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ខ្វាត់ខ្វែង​, អូរ​, ព្រៃភ្នំ និង​ផ្លូវ​ថ្ម​ចំណាយពេល​ជាង​២​ម៉ោង​ហើយ​នោះ ភ្ញៀវទេសចរ​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​បន្ថែមទៀត ទើប​ទៅដល់​ទីតាំង​ទស្សនា​ពាង និង​មឈូស​បុរាណ​។ នៅតាម​ផ្លូវ​ដែល​ភ្ញៀវទេសចរ​ធ្វើដំណើរ​ថ្មើរជើង គឺជា​ព្រៃ​ឫស្សី ដែល​ចំណាយពេល​ឡើង​ភ្នំ​ប្រមាណ​៣០០​ម៉ែត្រ ទើប​ដល់​គោលដៅ​។ «​ពាង និង​មឈូស​បុរាណ​» ស្ថិតនៅ​តំបន់​ការពារ​បុរាណ​ស្ថាន​ភ្នំ​ប៉ែល នា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​។ ពាង និង​មឈូស​បុរាណ​នេះ មាន​អាយុកាល ៥០០​ឆ្នាំ ជាការ​កំណត់ដោយ​ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​


​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ការធ្វើដំណើរ​ឡើង​ភ្នំ​ដូចតទៅ​៖ 
 
 
អត្ថបទទាក់ទង


សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com