កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lee Young-jin ក្លាយជា​គ្រូបង្វឹក​ឈុត​ស៊ី​ហ្គេម​របស់​វៀតណាម​
27, Feb 2019 , 3:23 pm        
រូបភាព
លោក Lee Young-jin (ឆ្វេង) និងលោក Park Hang-seo អំឡុងពេលដឹកនាំជម្រើសជាតិវៀតណាម
លោក Lee Young-jin (ឆ្វេង) និងលោក Park Hang-seo អំឡុងពេលដឹកនាំជម្រើសជាតិវៀតណាម
​លោក Lee Young-jin ដែលជា​ជំនួយការ​គ្រូ​ឈុត​ធំ​ជម្រើសជាតិ​វៀតណាម ត្រូវបានតែងតាំង​ជា​គ្រូ​បង្គោល​របស់​ក្រុមកីឡា​បាល់ទាត់​វៀតណាម​អាយុ​ក្រោម​២២​ឆ្នាំ ដើម្បី​ដឹកនាំ​ក្រុម​នេះ​ទៅ​ប្រជែង​ពានរង្វាន់ SEA Games ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។​

 
​លោក Young-jin ជា​ជំនួយការ​របស់លោក Park Hang-seo ដែល​បាន​ជួយ​ក្រុម​វៀតណាម​លើក​ពាន AFF Suzuki Cup ឆ្នាំ​២០១៨ និង​នាំ​ក្រុម​ផ្កាយ​មាស​នេះ​បង្ហាញ​ភាពលេច​ធ្លោ​ដោយ​អាច​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពាន Asian Cup ទៀតផង​។​
 
​វា​ជា​ឆ្នាំ​ដ៏​មមាញឹក​សម្រាប់​ក្រុម​ជម្រើសជាតិ​វៀតណាម​ដែល​ពួកគេ​នឹង​ត្រូ​ច​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ក្រុម U-23 នៅ​ឆ្នាំ​២០២០ ការប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ និង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​ហ្វី​លី​ពិន​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ចុង​ឆ្នាំនេះ​។​
 
​លោក Young-Jin អាយុ​៥៥​ឆ្នាំ បានចាប់ផ្តើម​អាជីព​នេះ​នៅ​ឆ្នាំ ១៩៨៦ ហើយ​លោក​ក៏​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ក្នុងការ​ចូលរួម​ប្រកួត​ពាន World Cup ឆ្នាំ​១៩៩០ និង ១៩៩៤ ផងដែរ​។​
 
​រហូតដល់​ឆ្នាំ ១៩៩៧ លោក​បាន​ក្លាយជា​កីឡាករ​ផង និង​ជា​អ្នកចាត់ការ​ក្រុម Anyang LG Cheetahs ផង មុនពេល​លោក​តែងតាំង​គ្រូបង្វឹក​ក្រុម FC Seoul នៃ​លី​គ​កំពូល​កូរ៉េខាងត្បូង K.League ចន្លោះ​ពី​ឆ្នាំ​១៩៩៨​ដល់​២០០៤​។​
 
​នៅ​ឆ្នាំ​២០១៧ លោក Young-Jin បាន​ទៅ​ចូលរួម​ជា​ជំនួយការ​លោក Park Hang-seo ដើម្បី​ដឹកនាំ​ឈុត​ធំ​វៀតណាម និង U-23 រហូត​ក្លាយជា​គ្រូ​បង្គោល​សម្រាប់​ក្រុម U-22 វៀតណាម​ឆ្នាំ​២០១៩​នេះ​៕

Tag:
 បាល់ទាត់​
  វៀតណាម​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com