អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេត​វិមាន​៖ ជំនួប​រវាង​លោក ត្រាំ និង​លោក គីម បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​
28, Feb 2019 , 1:55 pm        
រូបភាព
រូបភាព stuff.co.nz
រូបភាព stuff.co.nz
​ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបញ្ចប់​ហើយដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ នេះ​បើតាម​ការប្រកាស​សេត​វិ​មា​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ជំនួប​លើក​ទី​ពីរ​។​



«​គ្មាន​កិច្ចព្រមព្រៀង​ឡើយ​នៅ​ខណៈ​នេះ​។ ប៉ុន្តែ​ក្រុមការងារ​អាមេរិក និង​កូរ៉េខាងជើង រំពឹង​ជួបគ្នា​នៅ​ថ្ងៃ​ខាងមុខ​។​» នេះ​ជា​សេចក្ដីប្រកាស​របស់លោក​ស្រី Sarah Sanders អ្នកនាំពាក្យ​សេត​វិមាន​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​។ មន្ត្រី​អាមេរិក​រូបនេះ​មិនបាន​ផ្ដល់​មូលហេតុ​អ្វី​ឡើយ​ជុំវិញ​បញ្ហា​នេះ ខណៈ​អំឡុងពេល​ជួបគ្នា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​ជំហរ​សុទិដ្ឋិនិយម​សម្រាប់​ជំនួប​លើក​ទី​ពីរ​នេះ​។​

សេចក្ដីប្រកាសរបស់អ្នកនាំពាក្យសេតវិមានបន្ថែមថា មេដឹកនាំទាំងពីរមានជំនួបដ៏ល្អ និងបានជជែកគ្នាពីមធ្យោបាយនានាក្នុងជំរុញដំណើរការរំសាយនុយក្លេអ៊ែរ និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។

​ការប្រកាស​របស់លោក​ស្រី Sanders កើតឡើង​ក្រោយ​កម្មវិធី​អាហារ​ថ្ងៃ​រវាង​លោក ត្រាំ និង​លោក គីម ត្រូវបាន​លុបចោល​ភ្លាមៗ​ដែរ​។ សន្និសីទ​សារព័ត៌មាន​របស់លោក ត្រាំ នៅ​ម៉ោង​បួន​ក៏​លើក​ពេល​វិញ​ទៀតផង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com