ជាតិ
សង្គមជាតិ
នគរបាលឲ្យ​ក្លិប​កម្សាន្ត និង​បារ​បារាំង​ជាង​១២០០​កន្លែង​នៅ​ភ្នំពេញ សន្យា​មិនពាក់ព័ន្ធ​​គ្រឿងញៀន
28, Feb 2019 , 8:59 pm        
រូបភាព
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ​ធានីភ្នំពេញ​
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ​ធានីភ្នំពេញ​
ភ្នំពេញ​៖ ក្លិប​កម្សាន្ត និង​បារ​បារាំង​១២៩៥កន្លែង នៅ​ភ្នំពេញ បានធ្វើ​កិច្ចសន្យាជាមួយ​នាយការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដោយធានា មិនពាក់ព័ន្ធ​នឹងគ្រឿងញៀន។ នេះជាការបំភ្លឺ​របស់ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដើម្បីឆ្លើយតបនឹងព័ត៌មាន​ដែល​រាយការណ៍ថា សមត្ថកិច្ច រកឃើញ ក្លិបកម្សាន្ត និងបារបារាំង១២៩៥កន្លែង មានពាក់ព័ន្ធនឹងគ្រឿងញៀន។



ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ជាព័ត៌មានមិនពិត​ដែលថា សមត្ថកិច្ចរក​ឃើញក្លិបកម្សាន្ត និងបារបារាំងទាំងនោះ ពាក់ព័ន្ធនឹងការប្រើ​ប្រាស់គ្រឿងញៀន។ តាមពិតទៅ សារព័ត៌មាន​ក្នុង​ស្រុកជាច្រើនដក​ស្រង់ព័ត៌មាននេះ ពីគេហទំព័រអគ្គ​ស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែក្រោយ​មក គេ​សង្កេត​ឃើញតំណភ្ជាប់ (Link) ទាក់ទងនឹងព័ត៌មាន​ខាងលើ​ត្រូវបាន​ដក​ចេញវិញ។
 
កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទទួលបាន​ល​ទ្ធ​ផល​ខ្ពស់​រហូតដល់​ជិត​៩១​ភាគរយ ដោយ​ការ​បង្ក្រាបបាន​២,០២៤​ករណី ឃាត់ខ្លួន​បាន​៣,៦៧០​នាក់ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​របាយការណ៍ និង​ការវាយតម្លៃ​របស់​នាយ​ការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​
 
​កាលពី​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​ផ្ទាល់ របស់លោក ស ថេត បាន​បិទ​ក្លិប Rock  ក្រោយមក​ឃើញ​គ្រឿងញៀន​ដល់​ទៅ​ជាង​៥០​គីឡូក្រាម និង​ចាប់បាន​អ្នកជួញដូរ​និង​អ្នក​សេព​គ្រឿងញៀន​ជាង​៣០០​នាក់​៕ 
 

Tag:
 គ្រឿងញៀន​
 ​ក្លឹប​
© រក្សាសិទ្ធិដោយ thmeythmey.com