ជាតិ
សេដ្ឋកិច្ច
ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី មាន​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​D
01, Mar 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​ផ្ដល់​សិទ្ធិ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ចំនួន​បី រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី សម្រាប់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់​ឌី (CO/D) ។ នេះ​ជាការ​ដាក់​ឲ្យ​ដំណើការ​សាកល្បង ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩ តទៅ​។​

 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​២៧​ខែកុម្ភៈ​បាន​ឲ្យ​ដឹងថា​៖«​ក្រសួងពាណិជ្ជកម្ម​ស្នើសុំ​លោក លោកស្រី អ្នក​ផលិត និង​អ្នក​នាំចេញ​កសិផល ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​កំណើត​ទម្រង់​ឌី តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម តាមរយៈ​គេហទំព័រ https://co.moc.gov.kh ហើយ​ត្រូវ​ចុះហត្ថលេខា និង​ទទួល​វិញ្ញាបនបត្រ​នេះ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នៃ​ទីស្នាក់ការ​ក្រុមហ៊ុន​របស់ខ្លួន​ស្ថិតនៅ​»​។​
 
​នេះ​គឺជា​ការធ្វើប្រតិភូកម្ម​មុខងារ​ដល់​មន្ទីរ​ខេត្ត​ជាប់​ព្រំដែន​ជា​បន្តបន្ទាប់ ក្នុង​ការចេញ CO​ទម្រង់​D ។ កន្លងមកនេះ ក្រសួងពាណិជ្ជកម្ម​បាន​ផ្ដល់​សិទ្ធិ​នេះ​ដល់​ខេត្តរតនគិរី និង​ខេត្ត​ជាប់​ព្រំដែន​ថៃ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួចមកហើយ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ផលិត អ្នក​នាំចេញ និង​ពង្រីក​ទំហំ​នាំចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង​។​
 
​គួរ​បញ្ជាក់ថា CO មាន​ច្រើន​ទម្រង់​។ ហើយ​ទម្រង់ D នេះ គ្រាន់តែ​ជា​ឈ្មោះ CO មួយ​ប្រភេទ​សម្រាប់​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។ នេះ​បើតាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​៕
 





Tag:
 CO​ទម្រង់​D
© រក្សាសិទ្ធិដោយ thmeythmey.com