កីឡាជាតិ
ជាតិ
«Tiger Army» ជា​ឈ្មោះ​ផ្លូវការ​សម្រាប់​ហៅ​ក្រុម​អ្នកគាំទ្រ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​
01, Mar 2019 , 9:19 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របា​ន​បង្កើត​ក្រុម​អ្នកគាំទ្រ ដែលមាន​ឈ្មោះ​ជា​ភាសាបរទេស​ថា​«Tiger Army» ដើម្បី​សម្គាល់​អ្នកគាំទ្រ​ផ្ទាល់ខ្លួន​របស់​ក្លិប​។ ការបង្កើត​នេះ គឺ​បន្ទាប់ពី​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ជាប់​ជា​ក្លិប​មាន​ទស្សនិកជន​មក​គាំទ្រ​ការប្រកួត​ច្រើនជាងគេ​ប្រចាំឆ្នាំ​២០១៨​។

 
«Tiger Army»​គឺជា​ឈ្មោះ​ក្រុម​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្គាល់​អ្នកគាំទ្រ​ពិតប្រាកដ​របស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​។ ក្រៅពី​សម្គាល់​អ្នកគាំទ្រ ការបង្កើត​ឈ្មោះ​ក្រុម​អ្នកគាំទ្រ​ផ្ទាល់ខ្លួន​នេះ ក៏​ដើម្បី​លើកទឹកចិត្ត​កីឡាករ​ពេល​ប្រកួត​ក្រៅ​ទឹកដី និង​ក្នុង​ទឹកដី​នៅ​ខេត្តសៀមរាប​ផងដែរ​។​
 
​កត្តា​ដែល ជំរុញ​ឲ្យ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​បង្កើត​ក្រុម​នេះ​ឡើង បន្ទាប់ពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​របា​ន​ជាប់​ជា​ក្លិ​ម​មាន​ទស្សនិកជន​មក​គាំទ្រ​ច្រើនជាងគេ​ប្រចាំឆ្នាំ​២០១៨​។ សមាជិក Tiger Army ម្នាក់ៗ​នឹង​ទទួលបាន​ការហ្វឹកហាត់ និង​បណ្តុះបណ្តាល​ផ្សេងៗ​ពី​របៀប ក៏ដូចជា​ទម្រង់​នៃ​ការគាំទ្រ​។ លើសពីនេះ ពួក​នឹង​ទទួលបាន​អាវយឺត​អ្នកគាំទ្រ​ពី​ក្លិប​ដោយ​ឥតគិតថ្លៃ​ទៀតផង​៕

Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Tiger Army
© រក្សាសិទ្ធិដោយ thmeythmey.com