ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារល្អចំពោះបេះដូង ដែលអ្នកជំងឺទឹកនោមផ្អែមគួរតែទទួលទាន
× បើសិនជាអ្នកញ៉ាំខ្លាញ់ ឬកាឡូរីច្រើនពេក កម្រិតជាតិស្ករក្នុងឈាមអាចឡើងខ្ពស់ក្នុងកម្រិតមិនផ្តល់សុខភាពទេ ដែលជាហេតុនាំឲ្យមានផលវិបាករយៈពេលយូរជាច្រើនដូចជា ជំងឺបេះដូងជាដើម។ ជំងឺបេះដូង គឺជាមូលហេតុដែលនាំឲ្យមនុស្សយើងស្លាប់ច្រើនជាងគេ។ អ្នកជំងឺទឹកនោមផ្អែម ១០នាក់មាន ៧នាក់ហើយដែលស្លាប់ដោយសារតែជំងឺបេះដូងនៅអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ ហេតុដូច្នេះហើយទើបការថែរក្សាជាតិស្ករក្នុងឈាមឲ្យនៅហ្នឹងគឺជារឿងសំខាន់។
ដើម្បីធ្វើបែបនេះបាន អ្នកក៏ត្រូវការជ្រើសរើសអាហារណាដែលផ្តល់សុខភាពដល់បេះដូងដូចខាងក្រោមនេះដែរ៖
បន្លែពណ៌បៃតង
បន្លែពណ៌បៃតងដូចជា សាឡាត់មានកាឡូរីទាបមែន តែផ្ទុកទៅដោយជីវជាតិជាច្រើនដូចជា វីតាមីន A, C, E, K និងម៉ាញ៉េស្យូម ដែលសុទ្ធសឹងតែល្អចំពោះសុខភាពបេះដូងទាំងអស់។
ត្រីទឹកត្រជាក់
ត្រីទឹកត្រជាក់សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីណាស់ ជាពិសេសត្រីសាលម៉ុន សាឌីន ឬធូណាជាដើម។ អាស៊ីតខ្លាញ់អូមេហ្គាបីជួយដល់សុខភាពបេះដូង តាមរយៈការបញ្ចុះជាតិខ្លាញ់ Triglyceride ពីក្នុងឈាម។
ប្រេងអូលីវ
យកល្អគួរតែជំនួសការប្រើប្រាស់ខ្លាញ់ Saturated Fat និង Trans Fat មកប្រើខ្លាញ់ផ្តល់សុខភាពប្រភេទ Unsaturated Fat ដូចជា ប្រេងអូលីវវិញទៅ។ ប្រេងអូលីវសម្បូរទៅដោយអង់ទីអុកស៊ីដង់ ហើយប្រហែលជាមានប្រសិទ្ធភាពប្រឆាំងការរលាកដែលល្អចំពោះសុខភាពបេះដូង និងអ្នកដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមផង។
ផ្លែប័រ
ផ្លែប័រគឺជាប្រភពដ៏ឆ្លាតវៃមួយនៃជាតិខ្លាញ់ Monounsaturated Fats ដែលជាប់ទាក់ទងនឹងការថយចុះរបស់ជំងឺបេះដូង។ អ្នកក៏អាចញ៉ាំវាតាមរបៀបជាច្រើនផងដែរទៅតាមចំណង់ចំណូលចិត្ត។
បន្លែគ្មានជាតិអាមីដុង
បន្លែគួរតែជាផ្នែកដ៏ធំមួយនៃរបបអាហារផ្តល់សុខភាពបេះដូងថ្មី ដោយសារតែវាមានជាតិសរសៃ និងវីតាមីនខ្ពស់ ព្រមទាំងកាឡូរី ខ្លាញ់ និងកាបូអ៊ីដ្រាតទាប។ បន្លែពណ៌ក្រហម លឿង និងទឹកក្រូចដូចជា ការ៉ុត ដំឡូងជ្វា និងម្ទេសប្លោកពោរពេញទៅដោយអង់ទីអុកស៊ីដង់ និងវីតាមីន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com