អន្តរជាតិ
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អ៊ីស្រាអែល​ថា លោក​មាន​ផែនការ​ចោទប្រកាន់​នាយក រដ្ឋមន្ត្រី​ពីបទ​ពុករលួយ​
01, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អ៊ីស្រាអែល បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​គោលបំណង​របស់លោក​ដើម្បី​ចោទប្រកាន់​នាយករដ្ឋមន្ត្រី Benjamin Netanyahu លើ​បទ​ចោទ​ប្រ កាន់​ពុករលួយ​ជាច្រើន ជា​ព្រឹត្តិការណ៍​មួយ​ដែល​អាច​បញ្ចប់​អាជីព​នយោបាយ​របស់លោក Netanyahu​។​

 
​លោក Avichai Mandelbli រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានប្រកាស​ផែនការ​របស់លោក​បន្ទា​ប់​ពី​ការស៊ើបអង្កេត​អស់​រយៈពេល​ជាង​២​ឆ្នាំ​។​
 
​សេចក្តីលម្អិត​នោះ មិនបាន​ចេញផ្សាយ​ភ្លាមៗ​ទេ ក៏ប៉ុន្តែ លោក Mandelbli បាន​និយាយថា លោក មានបំណង​សុខចិត្ត​ទទួលយក​អនុសាសន៍​របស់​ប៉ូលិស​ឲ្យ​ចោទប្រកាន់​លោក Netanyahu ពីបទ​ពុករលួយ ការរំលោភ​សេចក្តីទុកចិត្ត​និង​ការលួចបន្លំ​។​
 
​ដីកា​ណាមួយ​ប្រឆាំងនឹង​លោក Netanyahu គឺជា​លើកទីមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​អ៊ី ស្រា​អែល​ដែល​នាយករដ្ឋមន្ត្រី​កំពុងកាន់​ដំណែង​ត្រូវបាន​រង​ការចោទប្រកាន់​ពី​ឧក្រិដ្ឋ កម្ម​។​
 
​លោក Netanyahu ដែល​ចូលរួម​ក្នុង​យុទ្ធនា​ឃោសនា​ឈរឈ្មោះ​បោះឆ្នោត​ដ៏​ក្តៅគគុក​ម្តងទៀត បាន​ច្រានចោល​ថា លោក​មិន​បានធ្វើ​អ្វី​ខុស​ទេ​។​
 
​គណបក្ស Likud ដែលជា​គណបក្ស​ស្តាំនិយម​របស់លោក Netanyahu បាន​ច្រានចោល​ដីការ​នោះ​ថា​ជាការ​ធ្វើ​ទុក​បុក​ម្នេញ​ខាង​នយោបាយ​។​
 
​នាយករដ្ឋមន្ត្រី Netanyahu ត្រូវគេ​រំពឹង​នឹងធ្វើ​សន្និសីទកាសែត​នៅ​ល្ងាច​ថ្ងៃនេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com