កីឡាអន្តរជាតិ
អន្តរជាតិ
Man City ចោល Nike ទៅ​ចុះកិច្ចសន្យា​ថ្មី​ជាមួយ Puma ក្នុងតម្លៃ​៨៦២​លាន​ដុល្លារ​
01, Mar 2019 , 8:39 pm        
រូបភាព
​ក្លិប Manchester City  និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​កីឡា​របស់​អាល្លឺម៉ង់ Puma បានប្រកាស​កិច្ចព្រមព្រៀង​ជាមួយគ្នា​រួចរាល់​ហើយ​ដើម្បី​ឧបត្ថម្ភ​ឯកសណ្ឋាន​ថ្មី ក្នុងតម្លៃ​៦៥០​លាន​ផោន (៨៦២​លាន​ដុល្លារ​អាមេរិក​) ជាមួយ​កិច្ចសន្យា​រយៈពេល​១០​ឆ្នាំ​។​

 
Puma នឹង​ចូលមក​ជំនួស Nike វិញ​ចាប់ពី​ចុងរដូវ​កាល​នេះ​តទៅ បន្ទាប់ពី​ម្ចាស់​ការពារ​ជើងឯក Premier League បាន​យល់ព្រម​ចុះកិច្ចសន្យា​ថ្មី នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។ សម្រាប់​កិច្ចព្រមព្រៀង​ថ្មី​នេះ Man City អាច​ទទួលបាន​ប្រាក់​៦៥​លាន​ផោន (៨៦​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយឆ្នាំ​ពី​ក្រុមហ៊ុន Puma ដែលមាន​ចំនួន​ច្រើនជាង​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន Nike បច្ចុប្បន្ន​។​


 
​តម្លៃ​លើ​ការឧបត្ថម្ភ​ឯកសណ្ឋាន​របស់ Puma នេះ នឹងធ្វើ​ឲ្យ​ក្រុម​រហស្សនាម​មេឃ​ខៀវ​ក្លាយជា​ក្លិប​កីឡាបាល់ទាត់​ទី​៣​លើ​លោក ដែលមាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​បន្ទាប់ពី Barcelona និង Mancheter United​។​


 
​សូមបញ្ជាក់ថា ក្រៅពី​ក្រុម Man City នៅ​អង់គ្លេស ក្រុម​ស្ត្រី​នៅ​អូស្ត្រាលី រួមទាំង​ក្រុម​នៅ​អេ​ស្ប៉ា​ញ អ៊ុយ​រូ​ហ្គា​យ និង​ចិន ក៏​នឹង​ប្រើប្រាស់​សម្លៀកបំពាក់​រប​ស់​ក្រុមហ៊ុន Puma ជា​ផ្លូវការ ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៩ ដូចគ្នា​ដែរ​៕
 

Tag:
 បាល់ទាត់​
  Manchester City
  Nike
  Puma
© រក្សាសិទ្ធិដោយ thmeythmey.com