ក្រៅពីរកក្តាម, បង្កង, ត្រី! អ្នកស្រី សរ ឡាក់ ចែវទូកនាំភ្ញៀវមើលសត្វស្លាបនិងចាក់បង្កងតាមព្រែកជីផាត ដោះស្រាយជីវភាពគ្រួសារ
ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
ក្រៅពីរកក្តាម, បង្កង, ត្រី! អ្នកស្រី សរ ឡាក់ ចែវទូកនាំភ្ញៀវមើលសត្វស្លាបនិងចាក់បង្កងតាមព្រែកជីផាត ដោះស្រាយជីវភាពគ្រួសារ
01, Mar 2019 , 4:50 pm        
រូបភាព
កោះកុង(ជីផាត)៖ ជិត១០ឆ្នាំហើយ ដែលអ្នកស្រី សរ ឡាក់ និងស្វាមី ប្រកបរបរជាអ្នកចែវទូកនាំភ្ញៀវទេសចរមើលសត្វស្លាប, ចាក់បង្កង និងមើលអំពិលអំពែកនៅតាមព្រែកជីផាត នាសហគមន៍អេកូទេសចរណ៍ជីផាត។ អ្នកស្រី សរ ឡាក់ និងស្វាមីជាសមាជិកនៃសហគមន៍នេះ ដែលផ្ដល់សេវាកម្មទូកចែវ។ ការងារជាប្រចាំរបស់អ្នកស្រី សរ ឡាក់ គឺចែវទូកនាំភ្ញៀវទស្សនាសត្វស្លាប និងចាក់បង្កង រួមទាំងការនេសាទនៅតាមព្រែកសមុទ្រនាតំបន់សហគមន៍អេកូទេសចរណ៍ជីផាតនេះ។


ក្នុងដំណើរបេសកកម្មនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ក្រុមការងារបានធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរណ៍ជីផាត។ ក្រោយទៅដល់សហគមន៍នេះ ក្រុមការងារបានធ្វើដំណើរទៅមើលថ្ងៃលិច, ជិះទូកចាក់បង្កង, មើលអំពិលអំពែក និងមើលសត្វស្លាបជាដើម។ ក្នុងពេលធ្វើដំណើរតាមទូកចែវទៅមើលសត្វស្លាប ក្រុមការងារនៃ «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានជួបសម្ភាសជាមួយអ្នកស្រី សរ ឡាក់ ដែលជាអ្នកចែវទូកនាំភ្ញៀវទេសចរមកមើលសត្វស្លាប

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយអ្នកស្រី សរ ឡាក់ ដែលជាអ្នកចែវទូកជូនភ្ញៀវទេសចរមើលសត្វស្លាបដូចតទៅ៖ 

 
ស្រ្តីដែលប្រកបរបរលើទឹករូបនេះ មិនមានការភ័យខ្លាចចំពោះការប្រកបរបរនេះឡើយ។ អ្នកស្រី សរ ឡាក់ សប្បាយចិត្តនៅពេល ដែលមានភ្ញៀវទេសចរមកលេងក្នុងសហគមន៍នេះ ព្រោះភ្ញៀវទេសចរបានបង្កើនប្រាក់ចំណូលដល់សហគមន៍ និងអ្នកស្រីរួមទាំងសមាជិកផ្សេងៗផងដែរ។ បើទោះបីមានបទពិសោធច្រើនឆ្នាំ ក្នុងការចែវទូក អ្នកស្រី សរ ឡាក់ នៅតែជួបបញ្ហាប្រឈមដូចជាទូកខូចជាដើម។
 

 
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
 












 

Tag:
 ជីផាត
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com