ជាតិ
សេដ្ឋកិច្ច
CDC ព្រមឱ្យ​ក្រុមហ៊ុន​៤ មាន​ទុន​ជិត​២០​លាន​ដុល្លារ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-​កាបូប នៅ ភ្នំពេញ កណ្តាល កំពង់ស្ពឺ​
02, Mar 2019 , 8:30 am        
រូបភាព
 ភ្នំពេញ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ហៅ​កាត់​ថា​CDC  បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ថ្មី​បួន​ទៀត បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​កាបូប​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​កំពង់ស្ពឺ​។ ក្រុមហ៊ុន​ទាំង​បួន​នេះ មាន​ទុនវិនិយោគ​ជិត​២០​លាន​ដុល្លារ ដែល​អាច​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុងស្រុក បាន​ជិត​៧​ពាន់​កន្លែង​។


​ក្នុង​សេចក្តីជូនដំណឹង​របស់ CDC កាលពី​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០១៩ ក្រុមហ៊ុន​ទាំង​បួន​នោះ​មាន​៖ ក្រុមហ៊ុន NEWCOMER LUGGAGE AND BAGS (CAMBODIA) MANUFACTURING និង​ក្រុមហ៊ុន HAO MAI (CAMBODIA) GARMENT គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​កាបូប នៅក្នុង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។  ក្រុមហ៊ុន​ពីរ​នេះ មាន​ទុនវិនិយោគ​សរុប​៦,២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជិត​៣​ពាន់​កន្លែង​។​
 
​ក្រុមហ៊ុន ANDERSEN INDUSTRIES មាន​ទុន​ប្រមាណ ៩​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ពេទ្យ នៅក្នុង​ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​ផ្តល់ឱកាស​ការងារ​បាន​ជិត​២​ពាន់​កន្លែង​។ 
 
​ដោយឡែក ក្រុមហ៊ុន​YUN LAI GARMENT គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ជាមួយ​ទុនវិនិយោគ​៤​លាន​ដុល្លារ នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ រោងចក្រ​នេះ មាន​នឹង​ផ្តល់ឱកាស​ការងារ​ជិត​២​ពាន់​កន្លែង ដល់​ប្រជាពលរដ្ឋ​។ បើតាម​CDC៕ 







Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  CDC
  រោងចក្រ​
  កំពង់ស្ពឺ​
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com