សាលា​រាជធានី​ភ្នំពេញ ឲ្យ​អ្នកបើក​ត្រីចក្រយានយន្ត​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទៅ​រៀន​វគ្គ​បណ្តុះបណ្ដាល ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​
ជាតិ
សង្គមជាតិ
សាលា​រាជធានី​ភ្នំពេញ ឲ្យ​អ្នកបើក​ត្រីចក្រយានយន្ត​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទៅ​រៀន​វគ្គ​បណ្តុះបណ្ដាល ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​
02, Mar 2019 , 2:33 pm        
រូបភាព
រូបពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
រូបពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យ​អ្នកបើក​ត្រីចក្រយានយន្ត​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទៅ​រៀន​វគ្គ​បណ្តុះបណ្ដាល ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បង្រៀន​ដោយ​ឥតគិតថ្លៃ រយៈពេល​២​ខែ រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​។​



​វគ្គ​បង្រៀន​ដោយ​ឥតគិតថ្លៃ​នេះ ស្ថិតនៅ​អង្គភាព​ផ្ដល់​បណ្ណ​បើកបរ​យានយន្ត សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ​។ សេចក្ដីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថា ក្រោយពី​បញ្ចប់​វគ្គប​ណ្ដុះ បណ្ដាល​នេះ អ្នក​ដែល​បាន​ចូលរៀន អាចដាក់​ពាក្យ​ប្រឡង​ទ្រឹស្តី និង​ប្រឡង​យកដៃ​ចង្កូត ដើម្បី​ទទួលបាន​បណ្ណ​បើ​កករ​ប្រភេទ (​ក​)​។​
 
​កន្លងមក​អ្នក​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​បាន​បើក​យានយន្ត​លើ​ដងផ្លូវ​ពុំមាន​បណ្ណ​បើកបរ​ត្រឹមត្រូវ​ទេ​។ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ រដ្ឋបាល​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ដោយ​ឥតគិតថ្លៃ​។ បន្ទាប់ពី​ផុត​នៃ​ការបើក​វគ្គ ដែលមាន​រយៈពេល ២​ខែ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ធរមាន ដោយ​មិន​មានការ​អធ្យាស្រ័យ​លើកលែង​ទៀតឡើយ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​។​

 
​តាមរយៈ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ក៏មាន​អ្នកបើកបរ​ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​រ៉ឺម៉ក​សណ្តោង ចំនួន ១៤៥​នាក់​បាន​ចូលរួម​ផងដែរ​។ វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ឥតគិតថ្លៃ សម្រាប់​ត្រីចក្រយានយន្ត និង​ទោច​ចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ដែលមាន​រយៈពេល​ពីរ​ខែ ចាប់ពី​ថ្ងៃទី​២ ខែមីនា ដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​៕

Tag:
 ច្បាប់​ចរាចរណ៍​
  ​​រ៉ឺម៉ក
© រក្សាសិទ្ធិដោយ thmeythmey.com