វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ស្វែងយល់ពីអត្ថន័យតំណាងរបស់ពណ៌នីមួយៗ
× ទោះបីជាពេលខ្លះពណ៌ត្រូវបានមនុស្សក្នុងជាតិសាសន៍ផ្សេងគ្នា និងមានប្រវត្តិខុសគ្នា ឲ្យនិយមន័យខុសគ្នាមែនក្តី ក៏ន័យមួយចំនួននៃពណ៌ត្រូវបានមនុស្សទូទៅយល់ស្រដៀងៗគ្នាដែរ។ តាមគេហទំព័រ color-wheel-pro.com ខាងក្រោមនេះជាការបកស្រាយពីអត្ថន័យពណ៌មួយចំនួន៖
ក្រហម៖ តំណាងឲ្យឈាម ភាពអង់អាច កម្លាំងអនុភាព ភាពចង់បាន ភាពទាក់ទាញ ការស្រឡាញ់ តែពេលខ្លះវាបង្ហាញពីអសុវត្តិភាព ជំលោះ សង្គ្រាមជាដើម។ ក្រហមជាពណ៌មុត និងជះខ្លាំង ដែលទាក់ទាញចំណាប់អារម្មណ៍រហ័យ។
ទឹកក្រូច៖ ទឹកក្រូចផ្សំចេញពីកម្លាំងនៃពណ៌ក្រហម និងភាពសប្បាយរីករាយដែលចេញពីពណ៌លឿង។ វាបង្ហាញពីអារម្មណ៍រំភើប ភ្ញាក់ផ្អើល ច្នៃប្រឌិត ការលើកទឹកចិត្ត និងជ័យជំនះ។ ទឹកក្រូចបង្ហាញពីកម្តៅ។ ពេលខ្លះវាបង្ហាញពីជីវជាតិ ដូចជាអាហារល្ពៅ ការ៉ុត និងរំដេងជាដើម។
លឿង៖ ស្រដៀងគ្នាទៅនឹងទឹកក្រូចដែរ។ វាបង្ហាញពីភាពទុកចិត្ត និងកិត្តិយស។ ប៉ុន្តែបើប្រើវាច្រើនពេក វាក៏បង្ហាញបីមិនល្អផងដែរ។ ពេលខ្លះ គេគិតថាលឿងជាពណ៌មួយដែលបញ្ជាក់ពី ភាពស្អុយរលួយ ជំងឺ និងការច្រណែន។
បៃតង៖ ធម្មជាតិ ការលូតលាស់ ស្រស់បំព្រង សុវត្តិភាព។ គេមានជំនឿថា ការមើលពណ៌
បៃតង ជួយជំរុញសុខភាពភ្នែក។ បៃតងចាស់ ភាគច្រើនសំដៅលើទឹកប្រាក់ និងលុយ។
ខៀវ៖ មេឃ និងសមុទ្រ។ ជម្រៅ និងស្ថេរភាព។ ស្មោះត្រង់ ចំណេះដឹង ជំនឿចិត្ត ការពិតជាដើម។ តែគេមិនសូវប្រើវាសម្រាប់បង្ហាញពីចំណីអាហារហូបចុកនោះទេ។
ស្វាយ៖ ស្ថេរភាពពីពណ៌ខៀវ និងកម្លាំងពីពណ៌ក្រហម។ វាបញ្ជាក់ពី ភាពស្តុកស្តម្ភ មហិច្ចតា ឯករាជ្យភាព អាថ៌កំបាំងជាដើម។
ស៖ បង្ហាញពីភាពស្រាល សាមញ្ញ ល្អ ស្លូតបូត ថ្លាស្អាត និងព្រហ្មចារី។ គេភាគច្រើនវាក្នុងមន្ទីរពេទ្យ ផលិតផលលាងសម្អាត នឹងអាហារមានជាតិខ្លាញ់តិចដូចជាទឹកដោះគោជាដើម។
ខ្មៅ៖ ភាពសង្ហា សមសួន ផ្លូវការ ភាពងងឹត ផ្លូវអាក្រក់ អាថ៌កំបាំង។ គេភាគច្រើនប្រៀបវាទៅនឹងភាពមិនល្អ និងភាពភ័យខ្លាច។ ប៉ុន្តែពេលខ្លះ គេប្រើវាសម្រាប់បង្ហាញពីអំណាច ការគ្រប់គ្រង និងភាពច្បាស់លាស់។
© រក្សាសិទ្ធិដោយ thmeythmey.com