វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វី​បានជា​ទឹកសមុទ្រ​ប្រៃ​?
03, Mar 2019 , 9:59 pm        
រូបភាព
​មនុស្ស​ជាច្រើន​នៅតែមាន​ចម្ងល់​ថា ហេតុអ្វី​បានជា​ទឹកសមុទ្រ​មាន​រស់ជាតិ​ប្រៃ​។ តាម​ការបកស្រាយ​ខ្លីៗ​ដោយ​គេហទំព័រ oceanservice.noaa.gov ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ទឹកសមុទ្រ​មាន​ជាតិ​ប្រៃ​៖

 
​ទឹកសមុទ្រ​មាន​ជាតិ​ប្រៃ​ដោយសារ​ការហូរ​ច្រោះ​ពី​ដី និង​ថ្ម​នៅលើ​ទ្វីប​ដោយសារ​ទឹកភ្លៀង​។ ម្យ៉ាងទៀត​ទឹកភ្លៀង​ដែល​ធ្លាក់​មកពី​លើ​អាកាស​ក៏​នាំមក​នូវ​ជាមួយ​សារធាតុ​កាបូនឌីអុកស៊ីត​ផងដែរ​។ 
 
​កត្តា​មួយចំនួន​នេះ​បានធ្វើ​ឲ្យ​ទឹកភ្លៀង​ដែល​ហូរ​ចូលទៅក្នុង​សមុទ្រ​មាន​ភាព​ប្រៃ​បន្តិច​ម្តងៗ​។ សារធាតុ​ដែលមាន​ជាតិ​ប្រៃ​ទាំងនេះ​ភាគច្រើន​ត្រូវបាន​គេ​ហៅថា​«​អ៊ីយ៉ុង​»​។ 
 
«​អ៊ីយ៉ុង​»​គឺជា​ពពួក​ផង់​អាតូម​ទាំងឡាយណា​ដែល​បាន​បន្ទុក​អគ្គីសនី ដែលមាន​ដូចជា​អ៊ីយ៉ុង​កាល់ស្យូម និង​អ៊ីយ៉ុង​ក្លរ​។ ប្រភេទ​អ៊ីយ៉ុង​ទាំងពីរ​នេះ​មាន​វត្តមាន​ជាង​៩០​ភាគរយ​ក្នុង​ទឹកសមុទ្រ​។  បើ​និយាយ​ឲ្យ​ងាយ​ស្តាប់​គឺ ៣,៥​ភាគរយ​នៃ​ទឹកសមុទ្រ​គឺជា​សារធាតុ​អំបិល​អ៊ីយ៉ុង​៕ 

Tag:
 ទឹកសមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com