ជាតិ
រថយន្ត
សង្គមជាតិ
សាធារណជន នឹង​បានធ្វើ​ដំណើរ​លើ​ស្ពាន​ជ្រោយចង្វារ​ទីមួយ​មុន​ចូលឆ្នាំ​ខ្មែរ​
04, Mar 2019 , 7:12 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​នឹងដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ នេះ​បើតាម​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។



​លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៧​ខែកុម្ភៈ បាន​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​ស្ដារឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដើម្បី​ធានាថា​ស្ពាន​នេះ អាច​ឲ្យ​សាធារណជន​ប្រើប្រាស​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ក្រសួង​ឲ្យ​ដឹងថា គម្រោង​ស្ដារ​ស្ពាន​មួយ​នេះ​សម្រេចបាន ៩៧​ភាគរយ​ដែល​លឿន​ជាង​ផែនការ ហើយ​ក្រុមហ៊ុន​សាងសង់​ប្ដេជ្ញា​បញ្ចប់​ការងារ​សេសសល់ ដើម្បី​អាចដាក់​ឲ្យ​ដំណើរការ​មុន​ចូលឆ្នាំ​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយ​ប្រមាណ ៣០​លាន​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដ៏​ចំណាស់​មួយ​នេះ ដែល​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​១៩៦៣ មកម្ល៉េះ​៕

Tag:
 ស្ពាន​ជ្រោយចង្វារ​
© រក្សាសិទ្ធិដោយ thmeythmey.com