អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​កម្ពុជា​ផ្តល់​កាដូ និង​បទពិសោធន៍​បន្ថែម ដល់​អ្នកឈ្នះ​រង្វាន់​ធំ​ដែល​មក​បើក​រង្វាន់​ផ្ទាល់​នៅ​ការិយាល័យ​របស់ខ្លួន​
04, Mar 2019 , 10:42 am        
រូបភាព
​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ម្ចាស់​ពាណិជ្ជសញ្ញា ស្រា​បៀ​កម្ពុជា បានផ្តល់​នូវ​កាដូ និង​បទពិសោធន៍​បន្ថែម​ដល់​អ្នកឈ្នះ​រង្វាន់​ធំ​របស់ខ្លួន​ប្រមាណ​ជា ២០​នាក់ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកឈ្នះ​រង្វាន់​ទាំងឡាយណា​ទោះ​តូចក្តី ធំក្តី ដែល​មក​បើក​រង្វាន់​ផ្ទាល់​នៅ​ការិយាល័យ​របស់ខ្លួន​។

​កាដូ​ដែល​ផ្តល់ជូន​បន្ថែម​នោះ គឺ​ទឹកក្រូច​ជូ​ប​ចំនួន ២​កេះ និង​ដំណើរ​កម្សាន្ត​ជាមួយ​ចំណេះដឹង​ស្វែងយល់​អំពី​រោងចក្រ​ស្រា​បៀ​កម្ពុជា បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់ និង​គ្រឿងផ្សំ ដែល​ក្រុមហ៊ុន​ប្រើប្រាស់ ដើម្បី​ផលិត និង​វេច​ខ្ចប់​ស្រា​បៀ​កម្ពុជា និង​ភេសជ្ជៈ​ផ្សេងទៀត​របស់​ក្រុមហ៊ុន​។





​លោកស្រី គង់ កុសល តំណាង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖«​នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​ក្រុមហ៊ុន​ផ្តល់ជូន​នូវ​កាដូ និង​បទពិសោធន៍​បន្ថែម​នេះ​។ យើង​ធ្វើជា​រៀងរាល់ថ្ងៃ​អង្គារ ព្រហស្បតិ៍ សុក្រ ក្នុង​មួយថ្ងៃ ២​វេន ពេលព្រឹក​ចាប់ពី​ម៉ោង ៨ និង​៣០​នាទី និង​ចាប់ពី​ម៉ោង ១ រសៀល​តទៅ​»​។







​លោកស្រី​បន្តទៀតថា​៖ «​ចំនួន​អ្នក​មក​បើក​រង្វាន់​ផ្ទាល់​ភាគច្រើន​គឺ​អ្នកឈ្នះ​រង្វាន់ ១០០០ ដុល្លារ និង ១០០០០ ដុល្លារ តែម្តង ជា​មធ្យម​ពី ៥០ ទៅ ៦០ នាក់​»​។







​អតិថិជន​ម្នាក់​ដែល​បានឈ្នះ​រង្វាន់ ១០០០​ដុល្លារ ក្នុងចំណោម​អ្នក​មក​បើក​រង្វាន់​ផ្ទាល់​បាន​ប្រាប់ថា​៖«​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​បានឈ្នះ​រង្វាន់​ទឹកប្រាក់ ១០០០​ដុល្លារ ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ការបើក​រង្វាន់​នៅ​ការិយាល័យ​ផ្ទាល់​មាន​ភាព​ងាយ​ស្រួយ​មែនទែន ដោយ​គ្រាន់តែ​បង្ហាញ​ក្រវិល​កំប៉ុង​រង្វាន់ ដើម្បី​ផ្ទៀងផ្ទាត់ និង អត្តសញ្ញាណ​បណ្ណ​ផ្ទាល់ខ្លួន ដើម្បី​ទទួលយក​លលេ​ខ​កូដ​ដើម្បី​បើកប្រាក់​រង្វាន់​តែប៉ុណ្ណោះ​»​។







​អ្នកឈ្នះ​រូបនេះ បាន​បន្តទៀតថា​៖«​លោក​មិនបាន​រំពឹងទុក​ថា នឹង​ទទួលបាន​កាដូ​អ្វី​បន្ថែម​លើ​រង្វាន់​ដែល​គាត់​បានឈ្នះ​នោះឡើយ តែ​ផ្ទុយទៅវិញ លោក​ទទួលបាន​ទាំង​ទឹកក្រូច​ទៅវិញ រួម​ជាមួយនឹង​ចំណេះដឹង ដ៏​មានតម្លៃ​ពី​របៀប​ផលិត​ស្រា​បៀ បច្ចេកទេស ឧបករណ៍​ទំនើប និង គ្រឿងផ្សំ​ដែល​គេ​ប្រើប្រាស់​ថែមទៀត​»​។







​សូមបញ្ជាក់​ជា​ព័ត៌មាន​សម្រាប់​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ផ្សេងៗ តូច ធំ ទាំង​អស់ពី​ស្រា​បៀ​កម្ពុជា ក៏ដូចជា​ផលិតផល​ភេសជ្ជៈ​ផ្សេងទៀត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សុទ្ធតែ​អាច​ទៅ​ប្តូរ​រង្វាន់​ផ្ទាល់ ពី​ការិយាល័យ​បើក​រង្វាន់​របស់​ក្រុមហ៊ុន​បាន ដោយ​គ្រាន់តែ​ណាត់ជួប​ជាមុន​តាម     រយៈ​ទូរ​សព្ទ​លេខ ០៦៧ ៩០២ ៩០២ តែប៉ុណ្ណោះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 




© រក្សាសិទ្ធិដោយ thmeythmey.com