អត្ថបទពាណិជ្ជកម្ម
សាខា​ថ្មី​របស់​ក្រុមហ៊ុន តូយ៉ូតា នៅ​ទួល​សង្កែ បើកសម្ពោធ​ជា​ផ្លូវការ​ហើយ​
04, Mar 2019 , 11:23 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា បាន​បើកសម្ពោធ​សាខា​ថ្មី​របស់ខ្លួន គឺ​សាខា ទួល​សង្កែ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​។ សាខា​ថ្មី​នេះ មាន​អាសយដ្ឋាន​ស្ថិតនៅ​ឃ្លាំង​លេខ​២១​អា ផ្លូវ​លេខ​៥៩៨(​ផ្លូវ​ជា​សុផារ៉ា​) ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។ នៅក្នុង​ពិធី​សម្ពោធ​ដំណើរការ​សាខា​ថ្មី​នេះ គេ​ឃើញ​មាន​វត្តមាន​ចូលរួម​ខ្ពស់​ពី​សំណាក់ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) លោក ហ៊ី​រ៉ូ​យ៉ូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន និង​វត្តមាន​ថ្នាក់ដឹកនាំ​ជាច្រើន​រួប​ទៀត​របស់​ក្រុមហ៊ុន​។​

​សូមបញ្ជាក់​ផងដែរ​ថា គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​ដំណើរការ  អាជីវកម្ម​របស់ខ្លួន​អស់​រយៈពេល ២៦​ឆ្នាំ​មកហើយ​។ ដោយ​សង្កេតឃើញថា សន្ទុះ​ការគាំទ្រ​ពី​អតិថិជន​មានការ​កើនឡើង​ឥតឈប់ឈរ និង​ដើម្បី​បំពេញតម្រូវការ ក៏ដូចជា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ផង​នោះ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានសម្រេច​បង្កើត​សាខា​ថ្មី​មួយទៀត ដែលមាន​បម្រើ​សេវាកម្ម​ដូចជា​៖ លក់​រថយន្ត​ថ្មី ផ្តល់​សេវាកម្ម​ជួលជុល​រថយន្ដ និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​។ នាយក​សាខា​ថ្មី​របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ទួល​សង្កែ បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា​៖«​ពួកយើង​ទាំងអស់គ្នា​បាន​ត្រៀមខ្លួន​រួចជាស្រេច ជាមួយនឹង​ការប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​សម្រិតសម្រាំង​ជ្រើស​រើសយក​អ្នកជំនាញ​ឯកទេស​យ៉ាងពិត​ប្រាកដ ក៏ដូចជា​បុគ្គលិក​បម្រើ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ដើម្បី​មក​ផ្តល់​សេវាកម្ម​យ៉ាង​ល្អ​បំផុត ជូន​ដល់​អតិថិជន​»​។





​បន្ទាប់ពី​ការពង្រីក​សាខា​ជាច្រើន​មកនេះ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) មានសង្ឃឹម​យ៉ាង​មុតមាំ​ថា សាខា​ថ្មី​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។





​សម្រាប់​ពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) មាន​សាខា​សរុប​ចំនួន ៦ ព្រមទាំង​ទីស្នាក់ការ​បណ្ដោះអាសន្ន​ចំនួន ៣ ដែល​រួមមាន​៖

    ​ទីស្នាក់ការ​បណ្ដោះអាសន្ន​៖

១.​ទីស្នាក់ការ​លក់ និង​ជួសជុល​បណ្តោះអាសន្ន (​សាខា​បាក់​ទូក​)៖ មហាវិថី​សាធារណរដ្ឋ​ឆែក សង្កាត់​វាលវង់ ខ័​ណ្ឌ​៧​មករា ក្រុងភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 017 222 730/ 017 333 695​។​

២.​ទីស្នាក់ការ​លក់​បណ្តោះអាសន្ន (​សាខា​ទឹកថ្លា​)៖ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 017 222 730​។​
៣.​ទីស្នាក់ការ​កណ្តាល​បណ្តោះ​អាសន្ន​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អ៊ែត​វូត (​ជាន់​ទី​៣) ផ្លូវ​សហព័ន្ធ​រុស្សី ស​ងា្ក​ត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 023 880 183​។​

​    ​អតិថិជន​ក៏​អាច​ទិញ និង​ជួលជុល​រថយន្ត តាមរយៈ​ទីតាំង ដូចខាងក្រោម​៖

១.​ទីស្នាក់ការ​លក់ និង​ជួសជុល សាខា​ចំការមន​៖ ផ្លូវ​លេខ​៣៦០ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​៣ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 017 222 415​។​
២.​ទីស្នាក់ការ​លក់ និង​ជួសជុល សាខា​បាត់ដំបង​៖ ភូមិ​រំចេក​៤ ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 017 222 520​។​
៣.​ទីស្នាក់ការ​លក់ និង​ជួសជុល សាខា​សៀមរាប​៖ ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 017 333 485/ 017 222 829​។​
៤. ទីស្នាក់ការ​លក់ សាខា​បឹង​កេងកង​៖ មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​បឹង​កេងកង​ទី​១ ខ័​ណ្ឌ​ចំការមន រាជធានី   ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 017 333 730​។​
៥. ទីស្នាក់ការ​លក់ និង​ជួសជុល សាខា​ទួល​សង្កែ​៖ ឃ្លាំង​លេខ ២១​អា ផ្លូវ​លេខ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 333 635​។​
៦.​ទីស្នាក់ការ​លក់​រថយន្ត​មួយ​ទឹក​មាន​ការធានា​(​សាខា​ទឹកថ្លា​)៖​ផ្លូវ​សហព័ន្ធ​រុស្សី  សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ 017 333 203៕









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com