ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ព្រមាន​វាយខ្នោះ​អ្នកប្រមូល​មនុស្ស​ចាំ​ទទួល​លោក សម រង្ស៊ី​
04, Mar 2019 , 1:20 pm        
រូបភាព
រូបី AFP៖ អ្នកគាំទ្រ ទៅទទួលលោក សម រង្ស៊ី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤ ពេលលោក វិលមកពីប្រទេសបារាំង
រូបី AFP៖ អ្នកគាំទ្រ ទៅទទួលលោក សម រង្ស៊ី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤ ពេលលោក វិលមកពីប្រទេសបារាំង
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ទៅ​អ្នកប្រឆាំង​ថា គ្រប់​សកម្មភាព​របស់​ពួកគេ ដែល​កំពុង​ធ្វើ​ក្នុងប្រទេស មិនអាច​បិទបាំង​បានទេ​។ ហើយសម្តេច ហ៊ុន សែន ​ក៏បាន​ដឹង​ដែរ​ថា ពួក​អ្នកប្រឆាំង កំពុង​ដើរ​ប្រមូល​គ្នីគ្នា ដើម្បី​ចាប់ខ្លួនជានាយករដ្ឋមន្រ្តី ពេល​លោក សម រង្ស៊ី មក​កម្ពុជា​វិញ​។


 
​ប្រធាន​គណបក្សកាន់អំណាច បាន​ហៅ​ការចាត់តាំង​បណ្តាញ​លួចលាក់ ដើម្បី​ចាប់ខ្លួន​បែបនេះ ថា​ជាការ​រៀបចំ​ធ្វើ​កុបកម្ម ដែល​មិនអាច​លើកលែង​ឲ្យ​ជាដាច់ខាត​។ ប្រមុខ​រដ្ឋាភិបាល ព្រមាន​ពួកគេ​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ គេ កំពុង​រើស​មនុស្ស​៥​នាក់ ក្នុង​១​សង្កាត់ ដើម្បី​ត្រៀម​ទទួល អី​ណា​ចូលចាប់ ហ៊ុន សែន​។ អស់លោក​ធ្វើ​ថែម​តិច​ទៀត​ទៅ តិច​ទៀត​បាន​ជាប់​ខ្នោះ​ហើយ​។ ផ្តាំ​ឲ្យ​ហើយ ហើយ​មើលមុខ​ហ៊ុន សែន ឲ្យ​ច្បាស់  និយាយ​អី ធ្វើ​ហ្នឹង​»​។ 
 


 
​សម្តេច ហ៊ុន សែន ផ្ញើ​សារ​ទៅ​ពួក​អ្នកប្រឆាំង​ថា គម្រោង​ចាប់​សម្តេច ដែល​លោក សម រង្ស៊ី ប្រកាស​នោះ គឺ​មិនអាច​ទៅរួច​ទេ​។ មេដឹកនាំ​រូបនេះ សង្កត់​ថា​៖«​ចាប់​ហ៊ុន សែន ក្នុងឋានៈ​ជានាយករដ្ឋមន្ត្រី ដែល​បញ្ជា​កងទ័ព​និងកម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស ដូចជា​ងាយ​ពេក​ទេ​ដឹង​»​។
 
​ស្តាប់​សំឡេង​នាយករដ្ឋមន្ត្រី ដែល​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់ ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩៕



Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com