ជាតិ
សម្តេច ហ៊ុន សែន៖ បើតែងតាំងស្ត្រីក្នុងជួរដឹកនាំ ត្រូវឲ្យការងារពួក​គាត់ធ្វើ​ផង
05, Mar 2019 , 9:25 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីអបអរសាទរទិវានារីអន្តរជាតិ នៅព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​មីនា នេះ បាន​ស្នើ​ទៅ​គ្រប់ស្ថាប័នឲ្យ​យក​ចិត្តទុកដាក់​ក្នុងការ​ផ្តល់មុខ​តំណែង​ដល់​ស្ត្រី ជាប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អគ្គនាយក ឬអគ្គនាយក​រងជាដើម។



ទាក់ទង​នឹងការ​តែងតាំងទាំងនោះ សម្តេច​បានជំរុញ​ឲ្យ​ក្រសួង​ ស្ថាប័ន ផ្តល់​ការងារច្បាស់​លាស់ដល់ស្ត្រី ដោយមិន​ត្រូវ​អះអាង​ថា ខ្លួន​លើក​កម្ពស់យេនឌ័រ ប៉ុន្តែ​ស្ត្រីនៅ​តែមិន​មានសិទ្ធិ​ក្នុងការសម្រេចចិត្ត និង​ធ្វើការងារសំខាន់ៗ។

ជាមួយគ្នានេះ សម្តេចបាន​ស្នើទៅ​ក្រសួង​មុខងារសាធារណៈ ផ្តល់ទិដ្ឋាការដល់​រដ្ឋមន្ត្រីនៅ​តាមបណ្តាក្រសួង លើ​សិទ្ធិ​តែងតាំងអនុប្រធាននាយក​ដ្ឋាន៕

Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com