ជាតិ
សង្គមជាតិ
Thmeythmey.com ជាភាសាអង់គ្លេស នឹងបង្ហាញរឿងរ៉ាវពិតរបស់កម្ពុជាទៅកាន់ពិភពលោក
× ភ្នំពេញ៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) នឹងដាក់ឲ្យដំណើរការសារព័ត៌មានអេឡិចត្រូនិកជាភាសាអង់គ្លេស(en.thmeythmey.com)របស់ខ្លួននៅក្នុងខែមេសាឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្ដល់ព័ត៌មានស៊ីជម្រៅ-លម្អិត ពីកម្ពុជាទៅកាន់ពិភពលោក។
En.thmeythmey.com នឹងក្លាយជាវេទិកាដែលផ្ដល់ព័ត៌មានពិត និងបទវិភាគនានា តាមរយៈទស្សននៃអ្នកសារព័ត៌មានជនជាតិខ្មែរ។ ដូចសារព័ត៌មាន (Thmeythmey.com) ថ្មីៗ ជាភាសាខ្មែដែរ, en.thmeythmey.com នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌សារព័ត៌មានដើម្បីធានាថា អ្នកអានរបស់ខ្លួនទទួលបានព័ត៌មានពិតពីរឿងរ៉ាវសង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងកីឡា។
ព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ កិច្ចសម្ភាស ជីវព័ត៌មាន និងអត្ថបទបែបវិភាគ នឹងក្លាយទៅជាចំណីចក្ខុ និងការពិចារណារបស់អ្នកអាន ទាំងក្នុង និងក្រៅប្រទេស ដែលចង់ដឹងនិងចង់យល់ពីកម្ពុជា។ ជាមួយនឹងការផ្សាយប្រចាំថ្ងៃ, en.thmeythmey.com ក៏នឹងបង្ហាញពីសក្ដានុពលរបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោកផងដែរ។
សារព័ត៌មានថ្មីៗ (
www.thmeythmey.com) ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមអ្នកកាសែតអាជីព និងអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ហើយបានចាប់ដំណើរការផ្លូវការកាលពីឆ្នាំ២០១៣កន្លងមក។ អ្នកកាសែតនៅសារព័ត៌មានថ្មីៗ ធ្លាប់បានបំពេញការងារនៅកាសែតបារាំង Cambodge Soir ដែលជាកាសែតបោះផ្សាយជាភាសាបារាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១០ និងនៅវិទ្យុបារាំងអន្តរជាតិ (RFI) ដែលផ្សាយជា១៥ភាសា ក្នុងនោះ មានភាសាខ្មែរផងដែរ។
ក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាត់ទុកសារព័ត៌មានថ្មីៗ (
Thmeythmey.com) ស្ថិតក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com