ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ ត្រៀមកម្លាំង​ដឹក​ទឹក​ជូន​ពលរដ្ឋ​តាម​ខេត្ត ដែល​អាច​ប្រឈម​នឹង​ការរាំងស្ងួត​
05, Mar 2019 , 10:39 pm        
រូបភាព
រូបភាពពីកងពលតូចដឹកជញ្ជូនលេខ៩៩
រូបភាពពីកងពលតូចដឹកជញ្ជូនលេខ៩៩
​សម្តេច ទៀ បាញ់ រដ្ឋ​ម​ន្រី្ត​ក្រសួងការពារជាតិ បាន​ប្រា​ប់លោក ហ៊ុន សំអុន មេបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ឲ្យ​ត្រៀមកម្លាំង​ទាហាន រថយន្ត ស៊ីទែន​ទឹក និង​ម៉ាស៊ីនបូមទឹក ដើម្បី​ដឹក​ទឹក ផ្ដល់ជូន​ប្រជាព​រដ្ឋ តាម​បណ្ដាល​ខេត្ត ដែល​ប្រឈម​នឹង​គ្រោះរាំងស្ងួត ដោយសារ​អាកាសធាតុ​ប្រែប្រួល នៅពេល​ខាងមុខនេះ​។


  
​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ បាន​បង្ហោះ​ព័ត៌មាន​ថា កម្លាំង​ទាហាន​៣០០ រថយន្ត​១០០​គ្រឿង ស៊ីទែន​ទឹក​១០០ និង​មាន​ម៉ាស៊ីនបូមទឹក​៣០​គ្រឿង ដែល​ត្រូវ​បានរៀបចំ​ទុក​សម្រាប់​ប្រតិបត្តិការ​នេះ​។ 
 
​សូមបញ្ជាក់ថា ក្រសួង​ធនធានទឹក​និង​ឧ​ទុ​និយម បាន​ព្យាករ​ថា រដូវប្រាំង​ឆ្នាំនេះ នឹង​កើន​កម្តៅ​ខ្លាំង ដែល​អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​៕  





Tag:
 អាកាសធាតុ​
  ក្រសួងការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com