កីឡាអន្តរជាតិ
អន្តរជាតិ
Ajax ទម្លាក់ជើងឯកបីសម័យកាលជាប់គ្នា Real ខណៈ Spurs បន្តឲ្យ Dortmund ខកចិត្ត
× Ajax និង Tottenham Hotspurs បាននាំគ្នាឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក្រោយជ័យជម្នះរៀងៗខ្លួននៅក្រៅទឹកដី។ Ajax បានធ្វើឲ្យភ្ញាក់ផ្អើលតាមរយៈការទម្លាក់ម្ចាស់ផ្ទះ Real Madrid ដែលជាជើងឯកបីសម័យកាលជាប់ៗគ្នា រីឯ Tottenham Hotspur បន្តយកឈ្នះ Borussia Dortmund បន្ថែមទៀត។
គ្រាប់បាល់បញ្ចូលទីរបស់ Hakim Ziyech, David Neres, Dusan Tadic និង Lasse Schone ជាការសម្រេចបានដ៏អស្ចារ្យ ដែលនាំឲ្យ Ajax ឡើងទៅកាន់វគ្គបន្ត បើទោះបី Marco Asensio វាយបកបាន១គ្រាប់សម្រាប់ Real ក៏ដោយ។ Ajax ឈ្នះជាមួយនឹងលទ្ធផលសរុបទាំងពីរជើង ៥-៣។
នៅទឹកដី Signal Iduna Park ឯណោះវិញ Harry Kane បានស៊ុតបាល់បញ្ចូលទីនៅដើមតង់ទីពីរ ដើម្បីនាំ Tottenham Hotspur ឡើងទៅវគ្គបន្តជាមួយនឹងលទ្ធផលសរុប ៤-០។
Ajax ត្រូវបង្ហាញខ្លួននៅវគ្គ១/៤ជាលើកដំបូងបើគិតចាប់តាំងពីរដូវកាល ២០០២-០៣ ខណៈ Spurs ទៅដល់វគ្គនេះលើកដំបូងបើគិតចាប់តាំងពីឆ្នាំ២០១១ ហើយ Kane ក្លាយជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ (២៤គ្រាប់) សម្រាប់ក្លិបក្នុងព្រឹត្តិការណ៍អឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com