ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​តម្រងនោម ដោយ​ជួយ​លាង​សម្អាត និង​បន្សាប​ជាតិពុល​
06, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តម្រងនោម​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរក្សា​សុខភាព​រាងកាយ​ល្អប្រសើរ​។ វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​, គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​, បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង​, បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​, បញ្ចេញ​កាកសំណល់​តាមរយៈ​ទឹកនោម​, ច្រោះ​ឈាម​, ផលិត​អ័រម៉ូន និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។



ទាំងនេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើយ៉ាងណា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​ដោយ​ជៀសវាង​ការទទួល​ទាន​អាហារ​មួយចំនួន​ជាបន្ទាន់ និង​ជំនួស​ដោយ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​តម្រងនោម​វិញ​។

​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយ​លាង​សម្អាត និង​ថែរក្សា​តម្រងនោម​? ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​គួរ​ទទួលទាន​ឱ្យបាន​ច្រើន ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​តម្រងនោម​ល្អប្រសើរ ៖

១. ផ្លែ​ប៉ោម​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សររ​សៃ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​បំពង់​អាហារ​មុនពេល​រាងកាយ​ស្រូបយក ដូច្នេះ​វា​នឹង​កាត់បន្ថយ​បន្ទុក​លើ​តម្រងនោម​។ លើសពីនេះ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ជួយ​កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។​

២. ខ្ទឹមស​

​ជា​ឱសថ​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត​មួយ​ជួយ​ព្យាបាល​បញ្ហា​ផ្សេងៗ​នៃ​តម្រងនោម​។ ខ្ទឹមស ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ allicin ដែល​ជួយ​ក្នុងការ​សម្អាត​តម្រងនោម​បាន​យ៉ាង​ប្រសើរ រួម​ជាមួយនឹង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​, សម្លាប់​មេរោគ​បាក់តេរី និង​កម្ចាត់រោគ​ផ្សិត​។​

៣. ខ្ញី​

​ខ្ញី មាន​ផ្ទុក​សារធាតុ Gingerols ដែលជា​ភ្នាក់ងារ​ប្រឆាំង​មេរោគ​បាក់តេរី​ជួយ​រារាំង​ការរីក​រាលដាល​នៃ​ពពួក​បាក់តេរី​ក្នុង​តម្រងនោម​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៤. បន្លែ​ស្លឹក​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate, វីតាមីន C, វីតាមីន k, ជាតិ​ស​សៃ និង​សារធាតុ phytonutrients ដែលមាន​ប្រសិទ្ធិភាព​កាត់បន្ថយ​សម្ពាធ​ឈាម​, គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​, បន្សាប​ជាតិពុល រួមទាំង​ភាព​តានតឹង​លើ​តម្រងនោម ហើយ​ថែមទាំង​ប្រយុទ្ធប្រឆាំង​ការ​រលាក​ផងដែរ​។​

៥. ម្ទេស​ប្លោក​ក្រហម​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate, វីតាមីន C, វីតាមីន B6 និង​ជាតិ​សរសៃ​ដែលមាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ចេញពី​រាងកាយ​ទាំងមូល រួមទាំង​តម្រងនោម​។ លើសពីនេះទៅទៀត ម្ទេសផ្លោក​ក្រហម ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ជួយ​រក្សា​សុខភាព​តម្រង​នោម​ល្អប្រសើរ ហើយ​ទប់ស្កាត់​ជំងឺ​ខ្សោយតម្រងនោម​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com