ជាតិ
សម្តេចក្រុមព្រះ យាងមកកាន់កម្ពុជាវិញហើយ
× សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានព្រះវត្តមាននៅកម្ពុជាវិញហើយ ក្រោយសម្រាកព្យាបាលព្រះកាយអស់រយៈពេលជាច្រើនខែនៅក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ។
យោងតាមរូបភាពវីដេអូដែលផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា សម្តេចក្រុមព្រះ បានចូលគាល់ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវរាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី៦ ខែមីនា។
© រក្សាសិទ្ធិដោយ thmeythmey.com