ជាតិ
សម្តេចក្រុមព្រះ យាងមក​កាន់កម្ពុជា​វិញហើយ
06, Mar 2019 , 9:16 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានឧត្តម​ក្រុម​ប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច មាន​ព្រះវត្តមាន​នៅ​កម្ពុជាវិញហើយ ក្រោយសម្រាកព្យាបាលព្រះកាយ​អស់រយៈពេលជាច្រើន​ខែនៅ​ក្រុង​បាងកក ប្រទេសថៃ បន្ទាប់ពី​បានជួបគ្រោះថ្នាក់​ចរាចរណ៍​ដ៏ធ្ងន់ធ្ងរមួយ។



យោងតាមរូបភាពវីដេអូដែលផ្សាយ​ដោយទូរទស្សន៍​ជាតិ​កម្ពុជា សម្តេចក្រុមព្រះ បានចូលគាល់ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវរាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី​៦ ខែ​មីនា។





© រក្សាសិទ្ធិដោយ thmeythmey.com