១- ច្បាប់គម្រប (The Law of the Lid)
សមត្ថភាពដឹកនាំកំណត់អំពីកម្រិតប្រសិទ្ធិភាពរបស់មនុស្សម្នាក់ៗ
២- ច្បាប់ឥទ្ធិពល (The Law of Influence)
រង្វាស់ពិតប្រាកដនៃការដឹកនាំ គឺឥទ្ធិពល គ្មានអ្វីច្រើនជាងហ្នឹង គ្មានអ្វីតិចជាងហ្នឹងទេ
៣- ច្បាប់ដំណើរការ (The Law of Process)
ការដឹកនាំកើតមានឡើងជារៀងរាល់ថ្ងៃមិនមែនកើតឡើងក្នុងមួយថ្ងៃនោះទេ
៤- ច្បាប់នាវាចរណ៍ (The Law of Navigation)
នរណាក៏អាចបើកប៉ាល់បានដែរ ប៉ុន្តែវាត្រូវការអ្នកដឹកនាំម្នាក់ ដើម្បីកំណត់ ទិសដៅ
៥- ច្បាប់របស់ E. F. Hutton, (The Law of E. F. Hutton)
នៅពេលមេដឹកនាំពិតប្រាកដនិយាយ មនុស្សគេស្តាប់
៦- ច្បាប់អំពីមូលដ្ឋានរឹងមាំ (The Law of Solid Ground)
ការជឿទុកចិត្ត គឺជាមូលដ្ឋានគ្រឺះនៃការដឹកនាំ
៧- ច្បាប់នៃការគោរព (The Law of Respect)
ជាធម្មជាតិ មនុស្សយើងដើរតាមអ្នកដឹកនាំដែលខ្លាំងពូកែជាងខ្លួនឯង
៨- ច្បាប់អព្ភន្តញ្ញាណ (The Law of Intuition)
អ្នកដឹកនាំវាយតម្លៃអ្វីៗទាំងអស់ដោយភាពលម្អៀងរបស់អ្នកដឹកនាំម្នាក់ៗ
៩- ច្បាប់នៃភាពទាក់ទាញ (The Law of Magnetism)
អ្នកជានរណា គឺជាមនុស្សដែលអ្នកទាក់ទាញ
១០- ច្បាប់នៃការភ្ជាប់ទំនាក់ទំនង (The Law of Connection)
អ្នកដឹកនាំ ត្រូវស្គាល់ចិត្តគេសិន មុននឹងសុំគេឱ្យជួយ
១១- ច្បាប់រង្វង់ខាងក្នុង (The Law of Inner Circle)
សក្តានុពលរបស់អ្នកដឹកនាំម្នាក់ គឺត្រូវបានកំណត់ដោយអ្នកដែលនៅជិតខ្លួនគាត់បំផុត
១២- ច្បាប់នៃការផ្តល់សិទិ្ធអំណាច (The Law of Empowerment)
មានតែអ្នកដឹកនាំដែលមានទំនុកចិត្តទេទើបហ៊ានផ្តល់សិទិ្ធអំណាចទៅឱ្យអ្នកដទៃនោះ
១៣- ច្បាប់នៃការផលិតឡើងវិញ (The Law of Reproduction)
វាត្រូវការអ្នកដឹកនាំដើម្បីបង្កើតអ្នកដឹកនាំ
១៤- ច្បាប់នៃការជឿជាក់ (The Law of Buy-In)
មនុស្សជឿជាក់លើអ្នកដឹកនាំ បន្ទាប់មកទើបជឿលើទស្សនៈវិស័យរបស់គាត់
១៥-ច្បាប់ជ័យជំនះ (The Law of Victory)
អ្នកដឹកនាំរកផ្លូវសម្រាប់ក្រុមឱ្យឈ្នះទាល់តែឃើញហ្នឹង
១៦- ច្បាប់កម្លាំងសន្ទុះ (The Law of the Big Mo)
កម្លាំងសន្ទុះ ជាមិត្តល្អបំផុតរបស់អ្នកដឹកនាំ
១៧- ច្បាប់អាទិភាព (The Law of Priority)
អ្នកដឹកនាំយល់ថាសកម្មភាព គឺមិនប្រាកដជាសមិទ្ធិផលនោះទេ
១៨- ច្បាប់នៃការលះបង់ (The Law of Sacrifice)
អ្នកដឹកនាំត្រូវតែលះបង់ដើម្បីឡើងខ្ពស់បាន
១៩- ច្បាប់នៃពេលវេលា (The Law of Timing)
នៅពេលណាដែលត្រូវដឹកនាំ គឺសំខាន់ដូចអ្វីដែលត្រូវធ្វើ និងទីកន្លែងដែលត្រូវទៅដែរ
២០- ច្បាប់នៃការរីកចម្រើនដូចបន្ទុះ (The Law of Explosive Growth)
ដើម្បីបន្ថែមការរីកចម្រើន ដឹកនាំអ្នកដើរតាម ដើម្បីទ្វេរគុណការរីកចម្រើន ដឹកនាំអ្នកដឹកនាំ
២១- ច្បាប់នៃការបន្តកេរ្តិ៍ដំណែល (The Law of Legacy)
គុណតម្លៃឋិតថេរជារៀងរហូតរបស់អ្នកដឹកនាំ ត្រូវបានវាស់ដោយការបន្តវេន
(ប្រសិនបើលោកអ្នកមានបំណងចង់ជាវសៀវភៅនេះ សូមអញ្ជើញទាក់ទងអ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧។)