ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​អ្នកនិពន្ធ និង​ដឹកនាំ​ត្រូវ​គិតពី​គុណភាព​រឿង ដោយ​កុំ​ផលិត​រូបភាព​ក្បត់​ខ្លឹមសារ​
07, Mar 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​គុណភាព​រឿង​នៅតែ​ជា​ចំណុច​ខ្វះខាត ហើយ​ការផលិត​រូបភាព​ក្បត់​ខ្លឹមសារ ជា​ចំណុច​ដែល​ត្រូវ​ចៀសវាង​។ នេះ​ជា​អ្វីដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញ ហើយ​ស្នើ​ឲ្យ​អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។​



​ដោយ​មិន​និយាយ​ចំ​ពី​ចំណងជើង​នៃ​ភាពយន្ត​នោះ សម្ដេច ហ៊ុន សែន បាន​លើកយក​ករណី​សាច់រឿង​មួយ ត្រង់​វគ្គ​ដែល​តួអង្គ​ស្លាប់​មក​និយាយ​។ ចំណុច​ដែល​សម្ដេច មើលឃើញថា វា​មាន​ភាពខ្វះខាត​នោះ គឺ​ត្រង់​នៅពេល​ឈុត​តួអង្គ​ស្ត្រី​ហៀ​ប​ស្លាប់ បែរជា​អ្នកដឹកនាំ​រឿង​រៀបចំ​ឲ្យ​តួអង្គ​នោះ មានការ​តុបតែង​មុខស្រស់​ស្អាត ដែល​ហាក់ដូចជា​មិនមែន​មនុស្ស​ជិត​ដាច់ខ្យល់​ស្លាប់​ទៅវិញ​។ ត្រង់ចំណុច​នេះហើយ ទើប​សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង គិតគូ​ពី​គុណភាព​រឿង ដោយ​កុំ​ផលិត​រូបភាព​ក្បត់​ខ្លឹមសារ​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥ និង​ពិធី​ជួបជុំ​សិល្បករ​ទូទាំងប្រទេស​លើក​ទី​២ ៖



Tag:
 ហ៊ុន សែន​
  ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com