ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្ដល់ជំនួយ​ជាង​៨៨​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​
07, Mar 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ជប៉ុន​បានផ្ដល់​ជំនួយ​ថវិកា​ប្រមាណ​៨៨២,០០០ ដុល្លារ ដល់​គម្រោង​«​គាំទ្រ​ការរស់នៅ​ក្នុង​បរិស្ថាន​ឲ្យ​ប្រសើរឡើង និង​កសាង​សមត្ថភាព​សម្រាប់​ការពារ​គ្រោះមហន្តរាយ​នៅ​កម្ពុជា​» តាមរយៈ​អង្គការសហប្រជាជាតិ​។​



​ទឹកប្រាក់​ទាំងនេះ សម្រាប់​យក​ទ្រទ្រង់​គម្រោង​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ និង​រួមចំណែក​លើកស្ទួយ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​។​

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖ «​យើង​ជឿជាក់ថា​ជំនួយ​នេះ​នឹង​ពង្រឹង​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ ព្រមទាំង​ការ​ស្តារឡើងវិញ​តាម​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ដែល​រួមចំណែក​លើកស្ទួយ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​»​។​

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង លោក សុខ វណ្ណា ប្រធាន​កម្មវិធី​អង្គការសហប្រជាជាតិ​សម្រាប់​លំនៅឋាន​មនុស្សជាតិ ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​អំពី​ជំនួយឥតសំណង​របស់​ជប៉ុន ដែលមាន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ជា​សាក្សី កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ ៕


© រក្សាសិទ្ធិដោយ thmeythmey.com