ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ ស្ត្រីត្រូវបានផ្តល់តួនាទីខ្ពស់ជាលំដាប់ នៅតាមស្ថាប័នរដ្ឋ សម្តេច ស ខេង ថ្លែងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អត្រាស្ត្រី ដែលបានចូលរួមក្នុងស្ថាប័នជាតិ ក្រោមជាតិ និងនៅតាមស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ មានការកើនឡើងជាបន្តបន្ទាប់។ ការថ្លែងរបស់សម្តេច ស ខេង គឺធ្វើឡើងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនាលើកទី១០៨ ដែលរៀបចំដោយក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២0១៩នេះ។
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់បែបនេះថា៖«ស្ត្រី កាន់តែច្រើន ដែលត្រូវបានតែងតាំង និងផ្តល់ឋានៈ។ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង និងជាការប្តេជ្ញាចិត្តរបស់ស្ត្រី ព្រោះបើស្ត្រី មិនប្រឹងខ្លួនឯងទេ ក៏កិច្ចនេះ មិនជោគជ័យដែរ»៕
Tag:
ស ខេង
ទិវានារីអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com