កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី​វាយ​កូន​បាល់​ទាំង​១០​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​លោក​
08, Mar 2019 , 7:39 pm        
រូបភាព
​កីឡាការិនី​វាយ​កូន​បាល់​ល្អ​បំផុត​ដែល​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​ដោយសារ​ពួកគេ​បាន​ខិតខំ​ប្រជែង​ឈ្នះ​ជើងឯក​ពានរង្វាន់​លំដាប់​កំពូលៗ​ជាច្រើន​ដូចជា Grand Slam ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក និង​ពាន​កម្រិត​ពិភពលោក​ផ្សេងទៀត​។​



​ក្នុង​បញ្ជី​អ្នក​វាយ​កូន​បាល់​ស្ត្រី​ដែល​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ទាំង​១០​រូប​រួមមាន​កីឡាការិនី Steffi Graf, Serena Williams, Martina Navratilova, Chris Evert, Monica Seles, Billie Jean King, Maria Sharapova, Margaret Court, Venus Williams និង Martina Hingis​។​

​អ្នក​ទាំង​១០​រូប​ខាងលើ​សុទ្ធតែ​ធ្លាប់​ឈ្នះ Grand Slam ពី​គ្រប់​កម្មវិធី​រៀងៗ​ខ្លួន​គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណោះ​។ Grand Slam ជា​ពាន​លំដាប់​កំពូល​ដែល​រៀបចំឡើង​ក្នុង​៤​ព្រឹត្តិការណ៍​ក្នុងនោះ​មាន Australian Open, French Open, US Open និង Wimbledon​។ ក្រៅពីនេះ​ក៏មាន​ពាន WTA ផង​ដរ​។​

​តាមរយៈ​ការ​សាង​ភាពល្បីល្បាញ​បែបនេះ តារា​វាយ​កូន​បាល់​ឆ្នើម​ខាងលើ​បានក្លាយ​បុគ្គល​បំផុសគំនិត​សម្រាប់​ស្ត្រី​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​មាន​ភាពក្លាហាន​ដើម្បី​សាង​ជីវិត​រុងរឿង​ដូច​ពួកគេ​ផងដែរ​។ ការប្តេជ្ញាចិត្ត ការខិតខំ​ប្រឹងប្រែង​បានផ្តល់​ឲ្យ​ពួកគេ​អាច​រក្សា​ឈ្មោះ​មិនអាច​បំភ្លេចបាន​នៅក្នុង​វិស័យ​កីឡា​នេះ​។

​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ពី​កម្រិត​ភាពល្បីល្បាញ​របស់​កីឡាការិនី​ទាំង​១០​ដែល​ចាត់តាំង​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ពិភពលោក ដោយ​ក្នុងនោះ Serena Williams ឈ​នៅ​កំពូល​តារាង​៖

១- Serena Williams៖ កីឡាការិនី​សញ្ញជាតិ​អាមេរិក វ័យ​៣៧​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ២៣​សម័យ ក្នុងនោះ Australian Open ៧​ដង French Open ៣​ដង US Open ៦​ដង និង Wimbledon ៧​ដង​។​



២- Steffi Graf៖ កីឡាការិនី​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៤៩​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ក្នុងនោះ Australian Open ៤​ដង French Open ៦​ដង Wimbledon ៧​ដង និង US Open ៥​ដង​។​



៣- Martina Navratilova កីឡាការិនី​របស់​សាធារណរដ្ឋ​ឆេ​ក វ័យ​៦២​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ១៨​សម័យ ក្នុងនោះ Australian Open ៣​ដង French Open ២​ដង Wimbledon ៩​ដង និង US Open ៤​ដង​។​



៤- Billie Jean King កីឡាការិនី​សញ្ញជាតិ​អាមេរិក វ័យ​៧៥​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ១២​សម័យ ក្នុងនោះ Australian Open ១​ដង French Open ១​ដង Wimbledon ៦​ដង និង US Open ៤​ដង​។​



៥- Chris Evert កីឡាការិនី​សញ្ជាតិ​អាមេរិក វ័យ​៦៤​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ១៨​សម័យ ក្នុងនោះ Australian Open ២​ដង French Open ៧​ដង Wimbledon ៣​ដង និង US Open ៦​ដង​។​



៦- Maria Sharapova កីឡាការិនី​សញ្ជាតិ​រុស្ស៊ី វ័យ​៣១​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ៥​សម័យ ក្នុងនោះ Australian Open ១​ដង French Open ២​ដង Wimbledon ១​ដង និង US Open ១​ដង​។​



៧- Margaret Court កីឡាការិនី​សញ្ជាតិ​អូស្ត្រាលី វ័យ​៧៦​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ២៤​សម័យ ក្នុងនោះ Australian Open ១១​ដង French Open ៥​ដង Wimbledon ៣​ដង និង US Open ៥​ដង​។​



៨- Venus Williams កីឡាការិនី​សញ្ជាតិ​អាមេរិក វ័យ​៣៨​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ៧​សម័យ ក្នុងនោះ Wimbledon ៥​ដង និង US Open ២​ដង​។​



៩- Monica Seles កីឡាការិនី​សញ្ជាតិ​អាមេរិក វ័យ​៤៥​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ៩​សម័យ ក្នុងនោះ Australian Open ៤​ដង French Open ៣​ដង និង US Open ២​ដង​។​



១០- Martina Hingis កីឡាការិនី​សញ្ជាតិ​ស្វី​ស វ័យ​៣៨​ឆ្នាំ ធ្លាប់​ឈ្នះ Gram Slam ៥​សម័យ​ក្នុងនោះ Australian Open ៣​ដង Wimbledon ១​ដង និង US Open ១​ដង​៕




Tag:
 វាយ​កូន​បាល់​
  Grand Slam
  សិទ្ធ​នារី
© រក្សាសិទ្ធិដោយ thmeythmey.com