ពីនេះ ពីនោះ
«​អប្រិយ​»,«​អប្រីយ​»,«​អប្រីយ៍​» និង​«​អប្បិយ​»​មួយណា​ត្រឹមត្រូវ​?
09, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងចំណោម​ពាក្យ​ទាំងអស់នេះ​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ​ជា «​អប្រិយ​» និង​«​អប្បិយ​»​តែប៉ុណ្ណោះ​ដែលជា​ពាក្យ​ត្រឹមត្រូវ​។ «​អប្រិយ​» និង​«​អប្បិយ​» មានន័យថា ដែល​មិនជា​ទីស្រឡាញ់ ដែល​ពុំគួរ​ស្រឡាញ់​។ ឧទាហរណ៍​៖ អប្បិយ​បុត្រ​(​កូន​ដែល​ឪពុកម្តាយ​ស្អប់​)​។ នេះ​បើ​យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​៕

 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com