ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្ម័គ្រចិត្តសម្អាតលូបឹងត្របែក៖«អ្នកខ្លះរិះគន់ តែមិនបានធ្វើអ្វីសោះ»
09, Mar 2019 ,
9:48 am
រូបភាព
×
ដោយ:
សៅ ផលនិស្ស័យ (Sao Phal Niseiy)
ភ្នំពេញ៖ សកម្មភាពស្ម័គ្រប្រមូលសំរាម និងសម្អាតលូបឹងត្របែកដែលផ្តួចផ្តើមដោយយុវជន សាន ដារ៉ាវីត មានការលើកទឹកចិត្តនិងចូលរួមកាន់តែច្រើនមកដល់ថ្ងៃទីប្រាំ។ អ្នកស្ម័គ្រចិត្តដើម្បីសោភ័ណភាពទីក្រុងនេះសង្ឃឹមថា នឹងមានការគាំទ្រកាន់តែច្រើនក្នុងការសម្អាតសំរាមទីក្រុង និងជំរុញឲ្យមានការរក្សាអនាម័យ ការវេចខ្ចប់សំរាមបានត្រឹមត្រូវ និងបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលទៀតក្នុងទីក្រុង។
សកម្មភាពបោសសម្អាតសំរាមនៅគោលដៅលូបឹងត្របែកឈានដល់ថ្ងៃទីប្រាំហើយគិតត្រឹមថ្ងៃសុក្រទី ៨ ខែមីនា។ អ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្នកស្ម័គ្រចិត្តក៏ចង់ឃើញមានការគាំទ្រកាន់តែច្រើនទៀតដែរ ដើម្បីឲ្យប្រតិបត្តិការសម្អាតសម្រាមនេះអាចសម្រេចបានឆាប់រហ័ស។
អត្ថបទទាក់ទង
យុវជន ដារ៉ាវីត យក«លូបឹងត្របែក»ជាចំណុចផ្តើមដើម្បីប្រែភ្នំពេញទៅជាទីក្រុងគ្មានសំរាម
ដោយសារទំនេរពីការងារ កញ្ញា លីវ ស៊ូឈី មកចូលរួមប្រមូលសំរាមនៅលូបឹងត្របែកជាមួយក្រុមស្ម័គ្រចិត្តដទៃទៀតនៅថ្ងៃទី ៨ ខែមីនានេះដែរ។ ស៊ូឈី ប្រាប់សារព័ត៌មានថ្មីៗ(Thmey Thmey)ថា ខ្លួនចង់ឃើញមានការចូលរួមកាន់តែច្រើនដើម្បីធ្វើឲ្យទីក្រុងស្អាត និងមានសោភណភាព។
នៅពេលសារព័ត៌មានថ្មីៗ សាកសួរយោបល់ជុំវិញមតិរិះគន់ខ្លះចំពោះសកម្មភាពស្ម័គ្រចិត្តសម្អាតលូបឹងត្របែក ស៊ូឈី បានរៀបរាប់ដោយសុទិដ្ឋិនិយមដូច្នេះថា៖« អ្វីដែលយើងធ្វើ ហើយគិតថាល្អ យើងត្រូវធ្វើវា។ អ្នកខ្លះឃើញយើងធ្វើ ចាំតែនិយាយ តែគេមិនបានធ្វើអ្វីផង។ យើងមិនបាច់ខ្វល់ទេ ឲ្យតែយើងសប្បាយចិត្តនឹងធ្វើវា»។
ដោយឡែកលោក កែន ឧត្តមវាសនា ដែលជាស្ម័គ្រចិត្តមួយរូបទៀតនោះបានបង្ហាញអារម្មណ៍រីករាយដែលបានរួមចំណែកសម្អាតទីក្រុង។ យុវជនរូបនេះក៏បានឆ្លៀតសំណូមពរឲ្យប្រជាជនគ្រប់គ្នាចូលរួមកាន់តែច្រើនក្នុងសម្អាតសំរាម វេចខ្ចប់ ទុកដាក់ និងចៀសវាងបោះចោលសំរាមពាសវាលពាសកាលដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម