ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា ការទទួល​ទាន​យឺតៗ ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​នេះ​ចំពោះ​សុខភាព​
09, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​បានដឹង​ទេ​ថា ការទទួល​ទាន​អាហារ​យឺតៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​!  ថា​តើ​គ្រាន់តែ​ទទួលទាន​ដោយ​មិន​បង្ខំ ឬ​ប្រញាប់ប្រញាល​ល្អ​យ៉ាងណា​ខ្លះទៅ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឺង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​យឺតៗ​ជាង​មុន ៖


 
១. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ខួរក្បាល​អាច​នឹង​ដឹងថា​ក្រពះ​របស់​អ្នកមាន​ផ្ទុក​អាហារ​ពេញ​នៅ​រយៈពេល​ពី ១៥ ទៅ ២០ នាទី​ក្រោយ​។ ដូច្នេះ​វា​មានន័យថា ក្រពះ​អាច​នឹង​ឆ្អែត​ដោយ​អ្នក​មិន​បានដឹង ហើយក៏​បន្ត​ទទួលទាន​អាហារ​ច្រើនជាង​ការចាំបាច់​។ ជា​លទ្ធផល​អ្នកនឹង​កើន​ទម្ងន់​គួរឱ្យកត់សម្គាល់​។ ដើម្បី​ជាការ​ប្រសើរ​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ រួមទាំង​ការឡើង​ទម្ងន់ ចូរ​ទំពារ​អាហារ​យឺត​រហូតដល់​ម៉ដ្ឋ​ល្អ​សឹម​លេប​។ ការទទួល​ទាន​យឺតៗ​អនុញ្ញាតឱ្យ​ខួរក្បាល​បញ្ជូន​សញ្ញា​ប្រាប់​អ្នក​ឱ្យ​ឈប់​ទទួលទាន​នៅពេល​ត្រឹមត្រូវ គឺ​នៅពេលដែល​ក្រពះ​ឆ្អែត ឬ​ពេញ​ហើយ​។​
 
២. បង្កើន​ការរំលាយ​អាហារ​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ដទៃទៀត​ដែល​ធ្វើឱ្យ​អ្នក​ឈឺក្រពះ គឺ​ការ​ទទួលទាន​លឿន ឬ​ញាប់​។ ដូច្នេះ​នៅមុន​ពេល​អ្នក​លេប​អាហារ ត្រូវ​ប្រាកដថា​អ្នក​ទំពារ​បាន​ម៉ដ្ឋ​ល្អ​សិន​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​រំលាយ​អាហារ​។ លើសពីនេះទៅទៀត ការទទួល​ទាន​យឺតៗ​អនុញ្ញាតឱ្យ​អង់ស៊ីម​ផ្សេងៗ​ក្នុង​ទឹកមាត់​ធ្វើការ​បំបែក ឬ​ជួយ​អាហារ​បាន​កាន់តែ​ប្រសើរឡើង​។​

៣. ជួយ​បំបាត់​ស្ត្រេ​ស​
 
​ការទទួល​ទាន​យឺតៗ​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដោយសារ​វា​ទាមទារ​ឱ្យ​អ្នក​ផ្ដោតអារម្មណ៍​លើ​ការ​ទំពារ​។ ហើយ​នៅពេល​អ្នក​ទំពារ​អាហារ​បាន​ម៉ដ្ឋ​ល្អ រាងកាយ​នឹង​អាច​ទទួលបាន​នូវ​សារធាតុចិញ្ចឹម​ពេញលេញ​តាម​ដែល​ត្រូវការ​ដើម្បី​ជួយ​ការពារ​អ្នក​ពី​ឥទ្ធិពល​ផ្សេងៗ​នៃ​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​តានតឹង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com