ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
កញ្ញា អៀង លីនដា ៖ យើងកើតមកជាមនុស្សស្រីគឺជាឱកាសមាសពេជ្រ ដូច្នេះត្រូវប្រើឲ្យអស់សក្ដានុពលយើង
× ភ្នំពេញ៖ កញ្ញា អៀង លីនដា សហស្ថាបនិកសហគ្រាសសង្គមស្តីពីជីវិត LIFE GROUP ដើម្បីដាក់ឲ្យប្រើប្រាស់សេវាកម្មចំនួនពីរ គឺ Life Run ដែលផ្ដោតទៅលើការហាត់ប្រាណ និង Life forum ដែលធ្វើការផ្តោតទៅលើការប្រឹក្សាយោបល់ និងបង្រៀនឲ្យក្លាយជាអ្នកវោហាស័ព្ទ។
មូលហេតុដែលកញ្ញា លីនដា សម្រេចចិត្តមកបើកអាជីវកម្មជាមួយក្រុមយុវជន តាមរយៈការបង្កើតកម្មវិធីនេះ ដោយសារនាងចង់ប្រឹក្សាយោបល់ និងជំរុញការគិតបែបវិជ្ជមាន និងពង្រឹងសុខភាពផ្លូវចិត្ត ដែលជាផ្នែកមួយ ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម។ ជាពិសេសជំរុញឲ្យស្ត្រីមានការអភិវឌ្ឍខ្លួនឲ្យកាន់តែរឹងមាំ។
ត្រង់ចំណុចនេះកញ្ញា លីនដា បាននិយាយដូច្នេះថា៖«យើងកើតមកជាមនុស្សស្រីគឺជាឱកាសមាសពេជ្រ ដូច្នេះត្រូវប្រើឲ្យអស់សក្ដានុពលយើងមាន»។
ដើម្បីជ្រាបលម្ពិតសូមស្តាប់កិច្ចសម្ភាសរវាងលោក ភួង វ៉ាន់ថា នៃសារព័ត៌មានថ្មីៗ និង សហគ្រិនស្ត្រីវ័យក្មេង អៀង លីនដា ស្ថាបនិកសហគ្រាសសង្គមស្តីពីជីវិត LIFE GROUP ដូចតទៅ៖
បច្ចុប្បន្នស្ត្រីកម្ពុជាមានការយល់ដឹង និងការចូលរួមសកម្មភាពផ្សេងៗ ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម។ លើសពីនេះក៏មានកម្មវិធីគាំទ្រជាច្រើនដល់ស្រី្ត ក្នុងវិស័យសហគ្រិនផងដែរ ដែលវាជួយជំរុញឲ្យស្ត្រីមានការអភិវឌ្ឍខ្លួនកាន់តែរឹងមាំ ក្នុងការបើកអាជីវកម្មដោយខ្លួនឯងកាន់តែច្រើនទៀតផង។
សហគ្រិនរូបនេះបានជំរុញឲ្យស្រី្តត្រូវខិតខំរៀនសូត្រ និងបង្ហាញសក្តានុពល ដោយគិតវិជ្ជមាន ហើយជឿជាក់លើខ្លួនឯង។
សហគ្រិនស្ត្រីវ័យក្មេងកម្ពុជារូបនេះបាននិយាយថា៖« ខ្ញុំមិនបានចាត់ទុកថាជាបញ្ហាទេ ឬឧបសគ្គនោះទេ ប៉ុន្តែខ្ញុំបានគិតថាវាជាបេសកកម្មមួយដែលខ្ញុំត្រូវធ្វើក្នុងការអភិវឌ្ឍន៍ខ្លួន»៕
Tag:
Start Up
សហគ្រិនស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com