ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការបង្ហាញ​គូស្នេហ៍​,​សម្ភារ​,​ជោគជ័យ​..​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​អ្នកមើល​ឬ​យ៉ាងណា​?
21, Dec 2019 , 4:59 pm        
រូបភាព
លោក ហឿ សេធុល អ្នកឯកទេសចិត្តសាស្រ្ត
លោក ហឿ សេធុល អ្នកឯកទេសចិត្តសាស្រ្ត
ដោយ:
​ភ្នំពេញ​៖ នៅលើ​បណ្ដាញ​សង្គម​សព្វថ្ងៃ មនុស្ស​មួយចំនួន​បាន​បង្ហោះ​អ្វីដែល​ខ្លួន​មាន អ្វីដែល​ខ្លួន​សម្រេចបាន ដូចជា​សម្ភារ អាជីវកម្ម ការរៀនសូត្រ ការងារ រថយន្ត គូស្នេហ៍ ជាដើម​។ ចង់​មិន​ចង់​អ្នក​មើលឃើញ​មួយចំនួន​យក​អ្វី​ទាំង​នោះមក​ប្រៀបធៀប​នឹង​ស្ថានភាព​របស់ខ្លួន​។ តើ​ការ​បង្ហោះ​អ្វី​ទាំងនោះ នឹង​បង្ក​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​ដល់​អ្នកផង​គ្នា ដែល​គិតថា​ខ្លួនឯង​មិន​ដល់​គេ​?


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហឿ សេ​ធុល អ្នកជំនាញ​ចិត្ត​វិទ្យា និង​ជានា​យក​ប្រឹក្សា​បញ្ហា​ផ្លូវចិត្ត​នៃ​ក្រុមហ៊ុន KCPS ដូចតទៅ​នេះ​៖




 
​អ្នកឯកទេស​ចិត្តសាស្ត្រ ប្រាប់ថា វា​អាស្រ័យ​លើ​សមត្ថភាព​ផ្លូវចិត្ត​របស់​បុគ្គល​ម្នាក់ៗ​។ បើ​បុគ្គល​នោះ​មាន​សមត្ថភាព​ទប់ទល់​នឹង​អ្វី​ខាងក្រៅ​ទាប គេ​នឹង​ងាយ​រង​ឥទ្ធិពល​ពី​ការ​បង្ហោះ​នោះ​ហើយ​ទាញ​ទៅរក​ភាពអវិជ្ជមាន​។  
 
​អ្នកជំនាញ​បាន​សង្កត់ធ្ងន់​រវាង​ការ​ឲ្យ​តម្លៃ​ទៅលើ គុណធម៌ ឬ​សម្ភារ​និយម​? បើ​សម្ភារ​និយម នោះគេ​នឹង​អាក់អន់ស្រពន់ចិត្ត​ជាដើម ដែល​ខ្លួន​មិនបាន​ដូច​គេ​។​
​ប៉ុន្តែ​បើ​រូបគេ​ឲ្យ​តម្លៃ​លើ​គុណធម៌ សេចក្ដីថ្លៃថ្នូ ចំណេះដឹង​របស់​មនុស្ស នោះគេ​នឹងមិន​ត្រូវបាន​វាយប្រហា​ផ្លូវចិត្ត​ពី​ការបង្ហាញ​សម្ភារ​និយម​ឡើយ​។ ត្រង់ចំណុច​នេះ អ្នកឯកទេស​ចិត្តសាស្ត្រ​លោក ហឿ សេ​ធុល ជំរុញ​ឲ្យ​សង្គម​ខ្មែរ​ឲ្យ​តម្លៃ​លើ​គុណធម៌ ហើយ​អ្វី​ទាំងនេះ​ទាមទារ​ការអប់រំ​។​
 
​លោក​បានបង្ហាញ​ក្ដីបារម្ភ​ផងដែរ​ទៅលើ​ការ​ឲ្យ​តម្លៃ​លើ​សម្ភារ​និយម​ជាង​គុណធម៌​នៅក្នុង​សង្គម​។ លោក​លើកឡើងថា​៖«​ជា​ស្ថានភាព​មួយ​ដែលជា​ការព្រួយបារម្ភ មនុស្ស​ហាក់​មាន​ទំនោរ​ប្រឹងប្រែង​ដើម្បី​សម្ភារ​ជាជាង​ការ​ប្រឹង​ទៅលើ​ជោគជ័យ​ពិតប្រាកដ ហើយ​យក​សម្ភារ​ទៅ​វាស់វែង​ភាពជោគជ័យ​របស់ខ្លួន​»​។ ជោគជ័យ​ពិតប្រាកដ ដែល​លោក ហឿ សេ​ធុល សំដៅ​ទៅលើ​ការសម្រេច​អ្វីមួយ​ដែលមាន​ប្រយោជន៍​ដល់​អ្នកដទៃ ដល់​សង្គម ឬ​ពិភពលោក​៕

Tag:
 ហឿ សេ​ធុល​
  សម្ភារ​និយម​
© រក្សាសិទ្ធិដោយ thmeythmey.com