ជាតិ
សង្គមជាតិ
កុមារី​និង​យុវតី​ម្នាក់ៗ​នៅ​អង្គការ​អាហ្វេស៊ីប នឹង​ទទួលបាន​៣០០​ដុល្លារ​រាល់​ឆ្នាំ​ពី​នាយករដ្ឋមន្ត្រី
10, Mar 2019 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឧបត្ថម្ភ​១០​ម៉ឺន​រៀល​ជា​រៀងរាល់ខែ ដល់​កុមារី​និង​យុវតី​ម្នាក់ៗ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប ទុំ​ឌី ដែល​ទឹកប្រាក់​នេះ ស្មើនឹង​៣០០​ដុល្លារ ក្នុង​១​ឆ្នាំ​។ សម្តេច ហ៊ុន សែន និង ភរិយា បាន​ចុះទៅ​សួរសុខទុក្ខ​ពួកគេ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩​នេះ​។



​ក្រៅពី​ឧបត្ថម្ភ​ថវិកា សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ដល់​ពួកគេ​ដែរ នៅពេល​រៀន​ចប់​ថ្នាក់​ទី​១២ ហើយ​បន្ត​ចូលរៀន​នៅ​មហាវិទ្យាល័យ​។ 

សំឡេងនាយករដ្ឋមន្រ្តី


 

លើសពីនេះ ប្រមុខ​រដ្ឋាភិបាល បានសម្រេច​ឧបត្ថម្ភ​អង្ករ​ជាង​១​តោន និង​ថវិកា​១០​លាន​រៀល​ក្នុង​១​ខែ ដល់​មជ្ឈមណ្ឌល​នេះ​ផងដែរ​។ បច្ចុប្បន្ន មាន​កុមារី​និង​យុវតី​៨៩​នាក់ ដែល​រងគ្រោះ​ដោយសារ​ការរំលោភ កំពុងស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​៕ 





Tag:
 ហ៊ុន សែន​
  អាហ្វេស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com