ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មាន​ប្រភេទ​ថ្នាំ ដែល​អាច​បង្អាក់​ការចេញ​ទឹកដោះ​បន្ទាប់ពី​សម្រាល​ដែរ​កូន​ឬទេ​?
11, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពិតជា​មាន ប៉ុន្តែ​ថ្នាំ​សម្រាប់​បង្អាក់​ការចេញ​ទឹកដោះ​ជាទូទៅ​គឺ​មិន​ត្រូវបាន​ណែនាំ​ឲ្យ​ប្រើ​នោះទេ​។ ការចាក់​ពពួក​អ័រម៉ូន estrogen កម្រិត​ដូ​ស​ខ្ពស់​ត្រឹម​តែម្តង គឺអាច​បញ្ឈប់​ការ​ផ លិ​ត​ទឹកដោះ​បាន​។​ការចាក់​ពពួក​អ័រម៉ូន estrogen មិនត្រូវ​បាន​គេ​ប្រើ​នោះទេ​ក្នុងពេល​បច្ចុប្បន្ន នេះ​ដោយសារតែ​កត្តា​ប្រឈម​យ៉ាង​គ្រោះថ្នាក់​នៃ​បញ្ហា​កំណក​ឈាម​។​


​ស្រដៀង​គ្នា​នេះដែរ​ថ្នាំ​ពពួក bromocriptine (Parlodel) ថ្នាំ​ដែល​ធ្លាប់​ត្រូវបាន​គេ​ប្រើ​សម្រាប់​ការផ្តាច់​ដោះ​កូន មិនត្រូវ​បាន​គេ​ណែនាំ​អោយប្រើ​ទៀត​នោះទេ​។ ថ្នាំ​ទាំងនេះ​គឺ​វា​ផ្សារភ្ជាប់​ជាមួយនឹង​ការឡើង​សម្ពាធ​ឈាម​ខ្ពស់ ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​សម្រាប់​ស្ត្រី​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។​

​ប្រសិនបើ​ការ​បំបៅ​ដោះ​កូន គឺ​មិនអាច​ធ្វើទៅបាន ជា​ធម្មជាតិ​ការផលិត​ទឹកដោះ​នឹង​ត្រូវបាន​កាត់បន្ថយ​ដោយ​ខ្លួនឯង​។ នៅក្នុងពេល​អំឡុង​ពេលនេះ សូមកុំ​ព្យាយាម​ប៉ះពាល់​សុដន់ ឬ​ច្របាច់​ទឹកដោះ​ចេញ​។​

​ដើម្បី​បំបាត់​ការស្ទះ​ទឹកដោះ និង​ការឈឺចាប់ ដែលជា​ធម្មតា មាន​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង​១​សប្តាហ៍ ដំបូង​បន្ទាប់ពី​សម្រាល អ្នក​គួរតែ​៖

• ពាក់អាវ​ដែល​អាចជា​ជំនួយ​ដល​ដោះ​

• ស្អំ​កញ្ចប់​ទឹកកក​លើ​សុដន់​របស់​អ្នក​

• ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com