កីឡាជាតិ
ជាតិ
ទោះបី​ចាញ់​បង់​ក្លា​ដែ​ស ១-០ តែ​លោក Felix សរសើរ​ការខិតខំរ​បស់​កូនក្រុម​
10, Mar 2019 , 3:12 pm        
រូបភាព
ដោយ:
​ទោះបី​ក្រុម​ជម្រើសជាតិ​កម្ពុជា​រង​បរាជ័យ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ​ជាមួយ​បង់​ក្លា​ដែល តែ​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពេញចិត្ត​ចំពោះ​ទម្រង់​លេង និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​។ លោក​ចាត់ទុក​ការបរាជ័យ​នេះ​ថា ជា​បទពិសោធ​មួយ​ដ៏​ល្អ សម្រាប់​ការត្រៀម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ AFC U23 Championship ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពូ​ល H​។ ជាមួយ​ការ​អរគុណ​ចំពោះ​ការលើកទឹកចិត្ត​របស់​អ្នកគាំទ្រ លោក​នៅតែ​បន្ត​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​អ្នកគាំទ្រ​កីឡាបាល់ទាត់​ផ្តោតលើ​ការអភិវឌ្ឍ​ជាជាង​លទ្ធផល​។

 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas បង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កូនក្រុម​ខ្លួន ទោះបី​ពួកគេ​មិនអាច​ស្វែងរក​ជ័យជម្នះ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ​ជាមួយ​បង់​ក្លា​ដែល កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ ក៏ដោយ​។ ទ​ន្ទឺ​ម​នឹង​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​លទ្ធផល គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​រំពឹងថា ប្រជាពលរដ្ឋ​ជាពិសេស​អ្នកគាំទ្រ​យល់​ពី​គោលបំណង​របស់លោក ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។   


 
«​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​បានមក​ចូលរួម​លើកទឹកចិត្ត​ពួកយើង​ផ្ទាល់ ទោះបី​យើង​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ តែ​ខ្ញុំ​ពិតជា​ពេញចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​ទាំងអស់គ្នា​។ យើង​នឹង​ខិតខំ​បន្ថែមទៀត​សម្រាប់​ការប្រកួត AFC U23 ដែល​នឹង​ខិតជិត​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas​។​
 
​លោក​បានចាត់ទុក​ជំនួប​នេះ​ថា វា​ជាការ​ធ្វើតេស្ត និង​ជា​បទពិសោធ​មួយ​ដ៏​ល្អ​ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស សម្រាប់​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ AFC U23 Championship​។ សម្រាប់​ការប្រកួត​ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២៤-២៦ ខែមីនា នេះដែរ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពូ​ល H ដែលមាន​អូស្ត្រាលី កូរ៉េខាងជើង​ត្បូង និង​ឆាយ​នី​ស​តៃប៉ិ​។ 
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​សុទ្ធសឹង​ជា​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស ក្នុង​លទ្ធផល ១-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ នេះ​ជា​បរាជ័យ​លើក​ទី​៣​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​ប្រកួត​ប្រវត្តិ​ជួបគ្នា​ចំនួន​៤​លើក​។ 
 
​មិនមែន​តែ​កម្ពុជា​នោះទេ សូម្បី​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស ដែលមាន​យុវជន​អាយុ​ក្រោម​២៣៨០​ភាគរយ ក៏​ប្រើ​ជំនួប​មិត្តភាព​នេះ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ AFC U23 ផងដែរ ដោយ​បង់​ក្លា​ដែ​ស ស្ថិតនៅក្នុង​ពូ​ល B ជាមួយ​ម្ចាស់ផ្ទះ​បា​រ៉េ​ន ស្រី​ល​ង្គា និង​ប៉ា​ឡេ​ស្ទី​ន​៕      
 

Tag:
 បាល់ទាត់​
  Felix Dalmas
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com