ពីនេះ ពីនោះ
ប្រយ័ត្ន​ច្រឡំ​ន័យ​រវាង​ពាក្យ «​ព្រឹត្តិការ​» និង​«​ព្រឹត្តិការណ៍​»
12, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា រវាង​ពាក្យ «​ព្រឹត្តិការ​» និង​«​ព្រឹត្តិការណ៍​» នេះ​មិន​មានន័យ​ដូចគ្នា​ឡើយ​។ 
«​ព្រឹត្តិការ​» មានន័យថា អ្នក​តែង​ព្រឹត្តិមេសូត្រ អ្នក​តែង​សេ​ក្តី​អធិប្បាយ​វេ​យ្យ​ការណ៍​។ បើ​ស្ត្រី​ជា ព្រឹត្តិការិកា​។ ចំណែក «​ព្រឹត្តិការណ៍​» មាន​ដូច្នេះ​ថា ហេតុ ឬ​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅតាម​ប្រក្រតី ហេតុដែល​តែងមាន​ជាធម្មតា​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com