កុមារ ច​ន​នី រំពឹងថា​អាចមក​ជួយ​កុមារ​កម្ពុជា​រាល់​ឆ្នាំ តាមរយៈ​ពិ​ព័រ​ណ៍​គំនូ​ររបស់ខ្លួន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កុមារ ច​ន​នី រំពឹងថា​អាចមក​ជួយ​កុមារ​កម្ពុជា​រាល់​ឆ្នាំ តាមរយៈ​ពិ​ព័រ​ណ៍​គំនូ​ររបស់ខ្លួន​
11, Mar 2019 , 8:59 am        
រូបភាព
​សៀមរាប​៖​មន្ទីរពេទ្យ​កុមារ​អង្គរ បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៍​ផ្ទាំងគំនូរ​របស់​កុមារា ច​ន​នី ចៅ ដើម្បី​ប្រមូល​ថវិកា​ជួយ​ព្យាបាល​កុមារ​កម្ពុជា​។ ច​ន​នី ត្រូវបាន​គេ​ស្គាល់​ថា ជា​វិចិត្រករ​វ័យក្មេង​របស់​សិ​ង្ហ​បុរី ដែល​បច្ចុប្បន្ន​គេ​មាន​អាយុ​១១​ឆ្នាំ​។ ច​ន​នី បាន​ចេះ​គូរគំនូរ​នៅ​អាយុ​៥​ឆ្នាំ ហើយ​ធ្លាប់​បានរៀបចំ​កម្មវិធី​តាំង​ពិ​ព័រ​ណ៍​ស្នាដៃ​របស់ខ្លួន​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​អង្គការ​មនុស្ស​មួយចំនួន ហើយ​នេះ​ជា​លើកដំបូង​ហើយ ដែល​កុមារា​រូបនេះ​រៀបចំ​កម្មវិធី​លក្ខណៈ​មនុស្សធម៌ ដើម្បី​ជួយ​កុមារ​កម្ពុជា​។



 
​ច​ន​នី បាន​យក​ផ្ទាំងគំនូរ​រូប​ផ្កា​ចំនួន ២០​ផ្ទាំង​ មក​តាំង​ក្នុង​ពិ​ព័រ​ណ៍​ក្រោម​ប្រធានបទ «ពរជ័យ» នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ពិ​ព័រ​ណ៍នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ និង​បន្ត​រហូត​រយៈពេល​ពេញ​មួយខែ។ ថវិកា​ដែល​ទទួលបាន​ពី​ការ​ជាវ​ផ្ទាំងគំនូរ​​ទាំងអស់ នឹងត្រូវ​បរិច្ចាគ​ជូន​ពេទ្យ​កុមារ​អង្គរ​។ សម្រាប់​កុមារា​ជនជាតិ​ចិន​សិង្ហ​បុរី​រូបនេះ រំពឹងថា រូបគេ​អាចមក​ជួយ​កុមារ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ តាមរយៈ​ពិ​ព័រ​ណ៍គំនូរ​ដូច្នេះ​។​

​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង អ្នកស្រី អ៊ី​សា រ៉​ហា​នី និង​កុមារា ច​ន​នី ដោយមាន​ការ​ប្រែ​សម្រួល​ពី​កញ្ញា ឡៅ ដា​ណេ មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដូចតទៅ​៖
 


 











© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម