ជាតិ
ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ២៤០​គ្រឿងក្នុង​ខែកុម្ភៈ ដែល​ដឹក​លើសពី ៥ ទៅ ៥៧​តោន​
10, Mar 2019 , 7:19 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ក្នុង​ខែកុម្ភៈ​ឆ្នាំនេះ រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ២៤០​គ្រឿង ត្រូវបាន​ចាប់​ផាកពិន័យ​ដែល​សរុប​ទឹកប្រាក់ ៦៥៩ លាន​រៀល​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​



​ក្រសួង​បញ្ជាក់ថា ការចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ បាន​កើនឡើង ២៥​គ្រឿង ធៀប​នឹង ២១៥​គ្រឿងក្នុង​ខែមករា​ឆ្នាំ​២០១៩​។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នេះ មានការ​ដឹក​លើស​ទម្ងន់​ចាប់ពី ៥​តោន ទៅ ៥៧​តោន​៕
 

Tag:
 ដឹក​លើស​ទម្ងន់​
© រក្សាសិទ្ធិដោយ thmeythmey.com