ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្រក​ខ្លាញ់​ក្បាលពោះ​ក្នុង​រយៈពេល​ត្រឹមតែ ១ សប្តាហ៍ ជាមួយ​ភេសជ្ជៈ​បែប​ធម្មជាតិ​ទាំងនេះ​
12, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លាញ់​ក្បាលពោះ គឺ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​នៃ​ខ្លាញ់​ដែល​អាច​បង្ក​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ចំពោះ​សុខភាព​។ អ្នក​ដែលមាន​ខ្លាញ់​ក្បាលពោះ​ច្រើន ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេងៗ​គួរឱ្យ​ព្រួយបារម្ភ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ខ្លាញ់​ក្បាលពោះ​មិន​ពិបាក​នឹង​សម្រក​ឡើយ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាត់ប្រាណ​ជាប្រចាំ​, របប​អាហារ​ត្រឹមត្រូវ ហើយ​ទទួលទាន​ភេសជ្ជៈ​ធម្មជាតិ​មួយចំនួន​ដែល​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យ​រូបមន្ត​ភេសជ្ជៈ​ធម្មជាតិ ២ មុខ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ឆាប់រហ័ស ៖

១. រូបមន្ត​ម្នាស់​ជាមួយ​ត្រសក់ និង​ជី​វ៉ាន់ស៊ុយ​
 
– អ្វីដែល​អ្នកត្រូវការ គឺ​ម្នាស់​ហាន់​ជា​ចំណិត​តូចៗ ១ ពែង​, ជី​វ៉ាន់ស៊ុយ ១ ពែង និង​ត្រសក់ ១ ផ្លែ​។​
– អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​។ បន្ទាប់​
​មក​បន្ថែម​ទឹក​ឆ្អិន​ចូល​បន្តិច រួច​កិន​ក្រឡុក​រហូតដល់​ម៉ដ្ឋ​ល្អ​។ ចាក់​ចូលក្នុង​កែវ ឬ​ពែង ដោយ​មិនបាច់​បាច់​ត្រង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​រាល់​ព្រឹក​ពេល​ពោះ​ទទេរ​មិនទាន់​ញ៊ាំ​អ្វី​ផ្សេង​ជាការ​ស្រេច​។​

២. ត្រសក់​, ខ្ញី​, ក្រូចឆ្មារ និង​ជី​អង្កាម​
 
– អ្វីដែល​អ្នកត្រូវការ គឺ ជី​អង្កាម ១០ ស្លឹក​, ក្រូចឆ្មារ ៤ ផ្លែ​, ខ្ញី ១ មើម​, ត្រសក់​ទំហំ​ល្មម ១ ផ្លែ និង​ទឹក​ឆ្អិន ១ លីត្រ​។​
– អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​លាង​សម្អាត​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​ស្អាត សឹម​ចាប់ផ្ដើម​ហាន់​ត្រសក់​, ខ្ញី និង​ក្រូចឆ្មារ​ជា​ចំណិត​ស្ដើងៗ ហើយ​កុំ​ភ្លេច​យក​គ្រាប់​ក្រូច​ចេញ​។ ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​កិន​ក្រឡុក រួច​បន្ថែម​ទឹក​ចូល និង​កិន​ក្រឡុក​សម្រាប់​រយៈពេល​ប្រមាណ ២ វិនាទី ឬ​រហូតដល់​ម៉ដ្ឋ​។ បន្ទាប់​មកចាក់​ល្បាយ​ភេសជ្ជៈ​នេះ​ក្នុង​ដប​បិត​ជិត ហើយ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​សម្រាប់​រយៈពេល ៦ ម៉ោង​សិន សឹម​យកមក​ទទួលទាន​ជាប្រចាំ​មុន​អាហារ​ពេលព្រឹក ៣០ នាទី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com